ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសអាមេរិកឡាទីន អាចកែប្រែជោគវាសនា ប្រវត្តិសាស្រ្តរបស់ខ្លួន ដែល”ស្និទ្ធនឹងអាមេរិកលោក”

“លោកស្រី Laura J.Richardson មេបញ្ជាការ នៃបញ្ជាការដ្ឋានភាគខាងត្បូង នៃកងទ័ពសហរដ្ឋអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច នៅអាហ្សង់ទីន បានជួនសន្ទនា ជាមួយមន្ត្រីអាហ្សង់ទីន ប៉ុន្តែអ្វីដែលពួកគេបានលើកឡើង គឺ ឥទ្ធិពលរបស់ចិននៅតំបន់អាមេរិកឡាទីន “។ កាលពីថ្ងៃទី ១៧ ខែមេសា តាមម៉ោង ក្នុងតំបន់ ប្រព័ន្ធសារព័ត៌មមានអាហ្សង់ទីន បានវាយតម្លៃ ដូចពោលខាងលើចំពោះកិច្ចសន្ទនា រវាងអាមេរិកនិងអាហ្សង់ទីន ដែលធ្វើឡើង នាថ្ងៃដដែលនោះ មិនត្រឹមតែលោកស្រី Laura J.Richardson ប៉ុណ្ណោះទេ ពេលថ្មីៗ កន្លងទៅនេះ មន្ត្រីអាមេរិកជាច្រើនរូប បានធ្វើដំណើរ ទៅកាន់ប្រទេស អាហ្សង់ទីន ជាញឹកញាប់ ។ “សហរដ្ឋអាមេរិកកំពុងព្យាយាមបន្សាបទំនាក់ទំនង រវាងចិននិងអាហ្សង់ទីន” ។ កាសែត《Pagina 12》 របស់អាហ្សង់ទីនបានវាយតម្លៃ ដូចពោលខាងលើចំពោះគោលបំណង នៃដំណើរទស្សនកិច្ចនៅអាហ្សង់ទីន ជាញឹកញាប់របស់មន្ត្រីជាន់ខ្ពស់អាមេរិក ។ ដោយឡែក តាមការផ្សាយ ដំណឹងនៃប្រព័ន្ធសារព័ត៌មានផ្សេងទៀត បានឱ្យដឹងថា សហរដ្ឋអាមេរិកប្រហែល ជាតាមដានយ៉ាងដិត ដល់នូវកិច្ច សហប្រតិបត្តិការ របស់ប្រទេសចិននៅតំបន់អាមេរិកឡាទីន ជាពិសេសគឺ កិច្ចសហប្រតិបត្តិការ ជាមួយអាហ្សង់ទីន ។

ហេតុអ្វីបានជាអាមេរិកធ្វើអ៊ីចឹង ? តាមការវិភាគរបស់ប្រព័ន្ធ សារព័ត៌មានអាហ្សង់ទីន បានឱ្យដឹងថា បន្ទាប់ពីបានឡើងកាន់មុខតំណែង លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានពង្រឹង គោលនយោបាយ ស្តីពីការដាក់សម្ពាធនិងទប់ស្កាត់ប្រទេសចិន របស់រដ្ឋាភិបាល អាណត្តិមុន ហើយលោកមិនចង់ មើលឃើញ ការអភិវឌ្ឍរបស់ចិន នៅតំបន់អាមេរិកឡាទីន ឬនៅទូទាំងពិភពលោកឡើយ ។ អាហ្សង់ទីនគឺជាប្រទេសធំក្នុងតំបន់អាមេរិកឡាទីន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការដ៏មេត្រីភាព រវាងចិននិងអាហ្សង់ទីន មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ។ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ អាហ្សង់ទីន បានក្លាយជាប្រទេសធំនៃអាមេរិកឡាទីនដំបូងគេបង្អស់ដែលបានចូលរួម គំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់និងផ្លូវ”ជាផ្លូវការ ។ នេះគឺជាកិច្ចសហប្រតិបតិ្តការ ជាក់ស្តែងដែលគោរពគ្នា ទៅវិញទៅមក ក៏ដូចជាផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ រវាងប្រទេសកំពុង អភិវឌ្ឍន៍ ។ ប៉ុន្តែតាមទស្សនៈរបស់អាមេរិក កិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្សង់ទីន បានប៉ះពាល់ដល់ ផលប្រយោជន៍របស់ខ្លួន និង គំរាមកំហែងដល់ អនុត្តរភាពរបស់ខ្លួន ដូច្នេះ អាមេរិកបានប្រើមធ្យោបាយ គ្រប់បែបយ៉ាង ដើម្បីរារាំងនិងបំផ្លិចបំផ្លាញកិច្ច សហប្រតិបត្តិការបែបនេះ ។
“សហរដ្ឋអាមេរិក មិនបានដកការគំរាមកំហែង ចេញពីអាហ្សង់ទីននោះទេ ។” ការវាយតម្លៃ របស់ប្រព័ន្ធ សារព័ត៌មានអាហ្សង់ទីន បានបង្ហាញពីមូលហេតុមួយទៀត ពោលគឺ “លទ្ធិ Monroe “នៅតែបង្ករឿងហេតុដដែល ។ សហរដ្ឋអាមេរិកធ្លាប់ ជ្រោងទង់”លទ្ធិ Monroe “ដើម្បីចាត់ទុកតំបន់អាមេរិកឡាទីនជា”ទីធ្លាខាងក្រោយផ្ទះ”របស់ខ្លួនក្នុងរយៈពេលជាយូរ ។ ក្នុងអំឡុងពេល ២០០ ឆ្នាំកន្លងមក ពីការឆក់យកដីធ្លី របស់ប្រទេសអាមេរិកឡាទីន ដើម្បីអភិវឌ្ឍប្រទេសខ្លួនឯង ដល់ការក្តាប់ជាប់និងគ្រប់គ្រងសសៃឈាម នៃសេដ្ឋកិច្ចរបស់ប្រទេស ការ៉ាប៊ីន តាមរយៈក្រុមហ៊ុនពហុជាតិ រហូតដល់ការធ្វើឱ្យប្រទេស អាមេរិកឡាទីននិងប្រទេស ការ៉ាប៊ីនក្លាយជារដ្ឋចំណុះរបស់ខ្លួន តាមរយៈមធ្យោបាយ គ្រប់បែប យ៉ាង ដូចជា ជ្រៀតជ្រែក ដោយកម្លាំងអាវុធជាដើម អាចនិយាយបានថា សហរដ្ឋអាមេរិក បានប្រព្រឹតិ្តទង្វើអាក្រក់ និងបទឧក្រិដ្ឋយ៉ាងច្រើន នៅតំបន់អាមេរិកឡាទីន និងប្រទេសការ៉ាប៊ីន ។

បច្ចុប្បន្ននេះ ប្រទេសអាមេរិកឡាទីន រំពឹងចង់បានសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយសំឡេងដែលទាមទារ ចង់បានភាពឯករាជ្យម្ចាស់ការ កាន់តែខ្លាំងឡើងៗ ។ កាលពីខែមិថុនា ឆ្នាំ ២០២២ កិច្ចប្រជុំកំពូលអាមេរិកឡាទីនលើកទី ៩ ដែលរៀបចំដោយអាមេរិករង ការធ្វើពហិការយ៉ាងទូលំទូលាយ ពីសំណាក់ ប្រទេសអាមេរិកឡាទីន វាបានក្លាយជាកិច្ចប្រជុំលើកមួយ ដែលមានមេដឹកនាំ តិចតួចបំផុត ចូលរួម ។ កាលពីខែមករាឆ្នាំនេះ កិច្ចប្រជុំកំពូលលើកទី ៧ នៃសហគមន៍រួម នៃប្រទេសអាមេរិក ឡាទីន និងតំបន់ការ៉ាប៊ីន បានចេញផ្សាយ 《សេចក្តីប្រកាសក្រុង Buenos Aires》 ដោយបានឈាន ដល់គំនិតឯកភាពរួម ស្តីពីការប្រឆាំងយ៉ាងដាច់ខាត នូវការជ្រៀតជ្រែកពីបរទេស និងអនុត្តរភាពនិយម ។

រឿងដែលកំពុងកើតឡើង នៅតំបន់អាមេរិកឡាទីន នាពេលបច្ចុប្បន្ននេះ កំពុងបញ្ជាក់ពីទស្សនៈ របស់ប្រព័ន្ធសារព័ត៌មានអាហ្សង់ទីន ពោលថា ៖ “ក្នុងបរិបទដែលប្រទេស ទីផ្សារ ងើបឡើងថ្មីកំពុងខិតខំអភិវឌ្ឍ ប្រទេសអាមេរិកឡាទីន អាចកែប្រែជោគវាសនា ប្រវត្តិសាស្រ្ត របស់ខ្លួនដែល”ស្និទ្ធ នឹងអាមេរិកលោក” ៕

To Top