ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន ប្រកាសផ្តល់ជំនួយយោធា ចុងក្រោយមួយដល់ ប្រទេសអ៊ុយក្រែន

បរទេស៖ក្រសួងការពារជាតិនៃប្រទេសអាមេរិក កាលពីថ្ងៃពុធបានប្រកាសក្នុងការផ្តល់ជំនួយ យោធាមានតម្លៃប្រមាណជា៣២៥ លានដុល្លារ ដល់ប្រទេសអ៊ុយក្រែនដែលក្នុងនោះមានប្រភេទ អាវុធមួយចំនួនដែលរដ្ឋាភិបាលក្រុងគៀវត្រូវការបំផុតផងដែរ។

កញ្ចប់នេះគឺជាជំនួយយោធាទី៣៦ ហើយដែលសហរដ្ឋអាមេរិក បានផ្តល់ ឱ្យអ៊ុយក្រែនចាប់តាំងពីខែសីហាឆ្នាំ២០២១ដែល គេសង្គេតឃើញមានរួមបញ្ចូលទាំងគ្រាប់ រំសេវសម្រាប់ប្រព័ន្ធកាំភ្លើងធំ HIMARS ក៏ដូចជាកាំភ្លើងធំទំហំ 155 មីលីម៉ែត្រ និង 105 មីលីម៉ែត្រ និងអាវុធប្រឆាំងរថក្រោះ ជាច្រើនប្រភេទទៀតដែរ។

ទោះបីជាមិនបានបញ្ជាក់ចំនួន ពិតប្រាកដក្តីប៉ុន្តែគេជឿជាក់ថាចំនួនគ្រាប់កាំភ្លើងធំទំហំ 155 មីលីម៉ែត្រសរុបដែល បានបញ្ជូន ទៅកាន់ទីក្រុងគៀវ ចាប់តាំងពីថ្ងៃទី 20 ខែមីនា អាចមានចំនួនច្រើនជាង ១៥០០០០០ ហើយចំនួនគ្រាប់ ១០៥មីល្លីម៉ែត្រប្រហែលជាជាង ៤៥០០០០គ្រាប់។

កន្លងមកមន្ត្រីរុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា តាមរយៈ ការបំពាក់អាវុធអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យខ្លួនពួក គេចូលរួមក្នុងជម្លោះដោយផ្ទាល់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅដើមខែនេះថា ការនាំចេញសព្វាវុធរបស់លោកខាងលិចទៅកាន់ទីក្រុងគៀវ មិនអាចមាន ឥទ្ធិពល លើលទ្ធផលចុងក្រោយនៃប្រតិបត្តិការពិសេសនេះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top