ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រាន​ចោល​សេចក្តីថ្លែងការណ៍​របស់ G7 ថា​ជាការចោលប្រកាន់គ្មាន​មូលដ្ឋាន និង​រំខាន

" "

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ “គ្មានមូលដ្ឋាន និងរំខាន” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយក្រុមប្រាំពីរ (G7) នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការបដិសេធនៅក្នុងសេចក្តីថ្លែងការណ៍មួយ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ ដែលចេញដោយរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ដែលក្នុងនោះសមាជិកក្រុម បានសម្តែងការព្រួយបារម្ភចំពោះ “សកម្មភាពអស្ថិរភាព” របស់អ៊ីរ៉ង់នៅក្នុងតំបន់ និងការផ្ទេរអាវុធទៅឱ្យប្រទេសរុស្ស៊ី ដោយអំពាវនាវឱ្យទីក្រុងតេអេរ៉ង់ បំពេញកាតព្វកិច្ចផ្លូវច្បាប់ និងការប្តេជ្ញាចិត្តនយោបាយ ទាក់ទងនឹងការមិនរីកសាយភាយនុយក្លេអ៊ែរ។

" "

ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់ G7 គឺស្របតាម “វិធីសាស្រ្តឯកតោភាគី” នៃបណ្តាប្រទេសលោកខាងលិច ដែលកំពុងសម្របសម្រួលសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ និងធ្វើឱ្យមានការដេញថ្លៃដើម្បីដាក់ឆន្ទៈ ក្រុមរបស់ពួកគេលើរដ្ឋឯករាជ្យ និងក្របខ័ណ្ឌអន្តរជាតិសហការពហុភាគី។

" "

យោងតាមសេចក្តីថ្លែងការណ៍ អ៊ីរ៉ង់ “ប្តេជ្ញាចិត្ត” ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងអន្តរកម្ម “ស្ថាបនា និងបច្ចេកទេស” ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាមិនរីកសាយភាយ (NPT) និងកិច្ចព្រមព្រៀងការពារដ៏ទូលំទូលាយ។

ប្រភពបានបន្ថែមថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅអ៊ុយក្រែនមក អ៊ីរ៉ង់ បានប្រកាសថា ខ្លួនមិនមើលឃើញសង្គ្រាមជាដំណោះស្រាយ ចំពោះវិបត្តិណាមួយឡើយ ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ បានគូសបញ្ជាក់ពីភាពចាំបាច់នៃ ការប្រកាសបទឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន និងដោះស្រាយភាពខុសគ្នារវាងភាគីជម្លោះទាំងពីរ តាមរយៈការចរចានយោបាយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top