ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ថ្លែងថា តុល្យភាពផ្នែកសន្តិសុខ ក្នុងការធ្វើនយោបាយ ពិតជាពិបាកណាស់ ក្រោយរងការវាយប្រហារ

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា តុល្យភាពសិទ្ធិក្នុងនាមជាអ្នកនយោបាយ គឺពិបាកខ្លាំងណាស់ លោកបានថ្លែងដូច្នេះ នៅក្នុងបទសម្ភាសន៍មួយ ប៉ុន្មានថ្ងៃក្រោយពីរងការវាយប្រហារ ខណៈដែលកំពុងធ្វើការឃោសនារកសំឡេងគាំទ្រ ។

គេបានដឹងថា សន្តិសុខជុំវិញក្រុមមន្ត្រីត្រូវបានរឹតបន្តឹង បន្ទាប់ពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីឆ្នាំមុន ប៉ុន្តែបុរសម្នាក់នៅតែអាច គប់គ្រាប់បែកបំពង់មួយទៅលើលោក Kishida កាលពីថ្ងៃសៅរ៍ នៅតែអាចធ្វើបាន ។

លោក Kishida បានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស រួមទាំងទីភ្នាក់ងារព័ត៌មាន AFP ថា ឧបទ្ទវហេតុនេះបង្ហាញពី “បញ្ហាប្រឈមនៃចំនួនអ្នកនយោបាយ រួមមាន បេក្ខជន និងអ្នកបោះឆ្នោតពីចម្ងាយ គួរយកចិត្តទុកបំផុត” ។

លោកបានថ្លែងថា “វាជាសំណួរដែលឧប្បត្តិហេតុនេះបានបង្កឡើង ។ “វាពិបាកណាស់ក្នុងការ ធ្វើឱ្យមានតុល្យភាពត្រឹម ត្រូវ” ។

លោក Kishida ត្រូវបានប្រញាប់ប្រញាល់ចេញពី កន្លែងកើតហេតុនៅឯកំពង់ផែមួយនៅ Wakayama នៅភាគខាងលិចប្រទេសជប៉ុន បន្ទាប់ពីបុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា Ryuji Kimura អាយុ២៤ឆ្នាំត្រូវបានគេចោទប្រកាន់ថា បានគប់ឧបករណ៍បំផ្ទុះដែលទំនង ជាផលិតនៅផ្ទះដោយខ្លួនឯង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top