សាណាអា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់ មនុស្ស៧៨នាក់ ត្រូវបានបាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នា នៅឯសាលារៀនមួយកន្លែងក្នុងរដ្ឋធានី សាណាអា ប្រទេសយ៉េមែន នៅក្នុងអំឡុងពេល នៃការចែកចាយកម្មវិធីសប្បុរសធម៌ សម្រាប់បុណ្យរ៉ាម៉ាដន ។
ខ្សែវីដេអូទូរទស្សន៍បង្ហាញ ពីក្រុមមនុស្សមិនអាចរើចេញខ្លួនបាន និងជាច្រើននាក់មានទុក្ខព្រួយនៅតំបន់ Bab al-Yemen នៃទីក្រុងនេះ ។
មនុស្សរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា បានប្រមូលផ្តុំគ្នាចូលទៅក្នុងសាលា Maeen កាលពីល្ងាចថ្ងៃពុធ ដើម្បីទទួលអំណោយ ដែលមានតម្លៃប្រហែល៩ដុល្លារ សម្រាប់មនុស្សម្នាក់ ។
ចលនាឧទ្ទាម ហួធី (Houthi) បានគ្រប់គ្រងទីក្រុង សាណាអា តាំងពីឆ្នាំ២០១៥ ។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីមនុស្សម្នាស្រែកហ៊ោ នឹងមានសាកសពរាប់សិបនាក់នៅលើដី ដែលខ្លះមិនកម្រើក ។ អ្នកផ្សេងទៀតត្រូវបានគេមើលឃើញថា កំពុងព្យាយាមជួយពួកគេ ។
ក្រសួងមហាផ្ទៃបានឲ្យដឹងថា អ្នកជំនួញក្នុងស្រុក២នាក់ ដែលរៀបចំព្រឹត្តិការណ៍នេះត្រូវបានចាប់ខ្លួន ហើយការស៊ើបអង្កេតកំពុងដំណើរការ ។
អ្នកនាំពាក្យរបស់ក្រសួង បានស្តីបន្ទោសការបង្ក្រាបលើការចែកថវិកា ដោយចៃដន្យដោយមិនមានការ សហការជាមួយមន្ត្រីមូលដ្ឋាន ៕