បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់បារាំង និងចក្រភពអង់គ្លេស គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិក ហើយក្នុងន័យនេះ ការកាត់បន្ថយសក្តានុពល នុយក្លេអ៊ែររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក គួរតែត្រូវបានពិភាក្សា ដោយគិតគូរពីកត្តានេះ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Peskov បានប្រាប់អ្នកយកព័ត៌មានដោយ អត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ Legendre ថា “តាមទស្សនៈរបស់យើង ពិតណាស់ ឃ្លាំងអាវុធនុយក្លេអ៊ែរទាំងបារាំង និងចក្រភពអង់គ្លេស គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ដូច្នេះប្រសិនបើយើងនិយាយ ជាមួយសហរដ្ឋអាមេរិក បន្ទាប់មកការនិយាយដោយ មិនគិតពីឃ្លាំងអាវុធទាំងពីរនេះ គឺគ្មានន័យអ្វីទាល់តែសោះ។
កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសបារាំងលោកស្រី Anne-Claire Legendre បាននិយាយថា ទីក្រុងប៉ារីសអាចចូលរួមការចរចា ដែលអាចកើតមានលើការគ្រប់គ្រង អាវុធយុទ្ធសាស្ត្របានលុះត្រាតែរុស្ស៊ី និងសហរដ្ឋអាមេរិកកាត់បន្ថយ អាវុធនុយក្លេអ៊ែរយ៉ាងសំខាន់ ដល់កម្រិតរបស់បារាំង។
លោក Dmitry Peskov បាននិយាយថា សេចក្តីថ្លែងការណ៍របស់ទីក្រុងគៀវ ដែលចោទប្រកាន់ថា មិនមែនជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានទៅទស្សនាតំបន់ប្រតិបត្តិការយោធា ពិសេសកាលពីដើមសប្តាហ៍នេះ ប៉ុន្តែលោក Dmitry Peskov បាននិយាយថា វាជារឿងចម្លែកណាស់ ៕
ប្រែសម្រួលៈ ណៃ តុលា