ថ្ងៃទី២១ ខែមេសា វេទិកាសាលពណ៌ខៀវស្តីពី “ការធ្វើទំនើបកម្មតាមបែបផែនចិននិងពិភពលោក” បានបើកធ្វើនៅទីក្រុងសៀងហៃ។ លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថា។
លោក Qin Gang បានថ្លែងថា ការធ្វើទំនើបកម្មជាសិទ្ធិរបស់ប្រទេសនីមួយៗដែលមិនអាចដកចេញឡើយ ហើយក៏មិនមែនជាសិទ្ធិផ្តាច់មុខពិសេសសម្រាប់តែប្រទេសមួយចំនួនតូចនោះទេ។ ប្រទេសចិនមិនធ្វើការប្រកួតប្រជែងជាមួយមហាអំណាចផ្សេងៗទេ អ្វីដែលចិនគាំពារយ៉ាងម៉ឺងម៉ាត់គឺសិទ្ធិអភិវឌ្ឍន៍របស់ខ្លួន។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ប្រទេសចិនបានតាមដានផ្តោតសំខាន់លើផលប្រយោជន៍ទូទៅរបស់ពិភពលោក។ ការធ្វើទំនើបកម្មតាមបែបផែនចិនជាសមិទ្ធផលរបស់ចិន ដែលនឹងផ្តល់កាលានុវត្តិភាពដល់ពិភពលោក។
គួរបញ្ជាក់ថា រយៈពេលដប់ឆ្នាំដែលក្រោយពីត្រូវលើកឡើងពីការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” គឺបានជំរុញឱ្យទុនវិនិយោគទំហំជិតមួយទ្រីលានដុល្លារអាមេរិកបណ្តាក់ទុនតាមដងបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” ដែលបានបង្កើតឱកាសការងារចំនួនលើសពី ៤២ ម៉ឹនជូនចំពោះបណ្តាប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” ដែលបានធ្វើឱ្យប្រជាជនប្រទេសជាច្រើនសម្រេចបាននូវ “សុបិនផ្លូវដែក” “សុបិនស្ពាន” និង “សុបិននៃការចេញផុតពីភាពក្រីក្រ” ខណៈបច្ចុប្បន្ន គំនិតផ្តួចផ្តើមអភិវឌ្ឍជាសកលទទួលបានការគាំទ្រពីប្រទេសជាង១០០ប្រទេសនិងអង្គការអន្តរជាតិជាច្រើនរួចហើយ។ អាចលើកឡើងថា ការធ្វើទំនើបកម្មតាមបែបផែនចិនបានតំឡើងជំនឿចិត្តរបស់ប្រទេសជាច្រើនក្នុងការធ្វើទំនើបកម្ម។
ទាក់ទងនឹងការអះអាងមិនសមហេតុផលដែលថា “ចិនបានប្រឆាំងនឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់” “បានបំផ្លាញសន្តិភាពស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់” ជាដើម លោក Qin Gang បានបញ្ជាក់ថា ការដែលតៃវ៉ាន់ត្រឡប់មកមាតុប្រទេសចិនវិញគឺជាចំណែកមួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទីពីរ។ សព្វថ្ងៃនេះ អ្នកបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ កែប្រែសភាពការណ៍បច្ចុប្បន្នដោយឯកតោភាគី និងបំផ្លាញស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ មិនមែនមហាដីគោកចិនទេ តែគឺពួកអបគមន៍និយមចង់ឱ្យ “តៃវ៉ាន់ឯករាជ្យ” និងប្រទេសខ្លះដែលប៉ុនប៉ងចង់ឆ្លៀតប្រើប្រាស់ពួកអបគមន៍និយមចង់ឱ្យ “តៃវ៉ាន់ឯករាជ្យ” តែម្តង ។ តាមពិតគឺពួកគេចង់ “បំបែកបំបាក់ប្រទេសចិនដោយសន្តិវិធី” គឺក្នុងបំណងកែប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទីពីរ ចង់បំផ្លាញសណ្តាប់ធ្នាប់ក្រោយសង្គ្រាមលោកលើកទីពីរ ចង់ជិះជាន់អធិបតេយ្យភាពរបស់ប្រទេសចិន។ ទឹកដីចិនដែលយកមកវិញហើយនឹងមិនឱ្យបាត់បង់ម្តងទៀតជាដាច់ខាត ។ សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទីពីរដែលកំណត់រួចហើយនឹងមិនអនុញ្ញាតឱ្យត្រូវបំផ្លាញជាដាច់ខាត៕