ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន រឹបអូសដីស្ថានទូតរុស្ស៊ី នៅក្នុងទីក្រុងគៀវ

បរទេស៖ អភិបាលក្រុងរដ្ឋធានីអ៊ុយក្រែន លោក Vitaly Klitschko បានប្រកាសនៅក្នុងសារ Telegram កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរទីក្រុងគៀវ បានលុបចោលកិច្ចព្រមព្រៀងជួលដីជាមួយស្ថានទូតរុស្ស៊ី ហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Vitaly Klitschko ថា ក្រុមប្រឹក្សាក្រុងក៏បានស្នើសុំទៅកាន់ខុទ្ទកាល័យរដ្ឋមន្ត្រីរបស់ប្រទេសឱ្យផ្ទេរទ្រព្យសម្បត្តិទៅរដ្ឋអ៊ុយក្រែន។ បរិវេណស្ថានទូត ដែលមានទីតាំងនៅកណ្តាលក្រុងគៀវ នៅតែបិទតាំងពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលទីក្រុងមូស្គូបានជម្លៀសបុគ្គលិកការទូតដែលនៅសេសសល់របស់ខ្លួនចេញពីប្រទេសមិនយូរប៉ុន្មានមុនពេលចាប់ផ្តើមនៃអរិភាពបច្ចុប្បន្ន។

ក្រុមប្រឹក្សាសហព័ន្ធបាននិយាយថា ទីក្រុងមូស្គូទំនងជានឹងឆ្លើយតបតាមបែប សងសឹក ដោយការរឹបអូសយកទ្រព្យសម្បត្តិការទូតរបស់អ៊ុយក្រែន។ នេះបើតាម លោក Vladimir Dzhabarov អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ខ្ពស់នៃប្រទេសរុស្ស៊ី ដែលជាក្រុមប្រឹក្សាសហព័ន្ធបាននិយាយ។

មន្ត្រីបានប្រាប់សារព័ត៌មាន RIA Novosti ថា “ជាធម្មតា វិធានការគឺស៊ីមេទ្រីគ្នា” ដោយបន្ថែមថា “អ៊ុយក្រែនបានក្លាយជាជនទុច្ចរិតទាំងស្រុងហើយ” ។

ជំហរ​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ថ្លែង​ដោយ​អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ លោក Konstantin Kosachev។ “នេះគឺជាករណីមួយនៅពេលដែលការឆ្លើយតបគួរតែមានយ៉ាងហោចណាស់មួយរយភាគរយ ហើយភាគីរុស្ស៊ីមានមធ្យោបាយចាំបាច់ទាំងអស់សម្រាប់រឿងនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top