ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការវិនិយោគ នៅប្រទេសចិន គឺជាការវិនិយោគ សម្រាប់អនាគត

យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មចិន នាពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា ក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៣ ប្រទេសចិន បានប្រើប្រាស់ជាក់ស្តែង នូវដើមទុនបរទេសចំនួន ៤សែន៨ពាន់៤រយ៥០លានយាន់ប្រាក់ចិន កើនឡើង៤.៩ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ដែលសម្រេចបាន” ការចាប់ផ្តើមប្រកប ដោយស្ថេរភាព” ។ ក្នុងចំណោមនោះ សហគ្រាសទុនបរទេស ដែលត្រូវបានបង្កើតឡើងថ្មី មានចំនួនលើសពី១ម៉ឺន កើនឡើង២៥.៥ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ “ទៅកាន់ប្រទេសចិន” កំពុងក្លាយជាប្រធានបទ ពិភាក្សាដ៏ក្ដៅគគុក របស់បណ្តាប្រព័ន្ធផ្សព្វផ្សាយធំៗ លើពិភពលោក ។

តាំងពីដើមឆ្នាំ២០២៣មក នាយកប្រតិបត្តិ នៃក្រុមហ៊ុនបរទេសជាច្រើន បាននាំគ្នាបំពេញទស្សនកិច្ច ទៅប្រទេសចិន ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ក្រុមហ៊ុនVolkswagenGroup របស់ប្រទេសអាល្លឺម៉ង់ បានប្រកាសផែនការវិនិយោគថ្មីមួយ នៅប្រទេសចិន ពោល គឺនឹងចេញប្រាក់ ចំនួនប្រហែល១ ពាន់លានអឺរ៉ូ សម្រាប់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្តអគ្គិសនី នៅទីក្រុងHefei ខេត្ត AnHui ប្រទេសចិន ។ លោក OliverBlume អគ្គនាយកក្រុមហ៊ុន VolkswagenGroupបានថ្លែងថា បន្ទាប់ពីការត្រួតពិនិត្យការងារ នៅប្រទេសចិន កាលពីដើមឆ្នាំនេះ ពួកគេបានរកឃើញវិធី ដែលចូលទៅជិតអ្នកប្រើប្រាស់ នៃប្រទេសចិនហើយ ។

នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុង សភាពធ្លាក់ចុះ ស្ថានភាពភូមិសាស្ត្រនយោបាយមានភាពស្មុគស្មាញ ហើយពិភពលោកកំពុង ប្រឈមមុខនឹងភាពមិនប្រាកដ ប្រជាយ៉ាងខ្លាំង ។ សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិង អភិវឌ្ឍន៍បានព្យាករណ៍ថា ការវិនិយោគឆ្លង ដែនសកល នៅឆ្នាំ២០២៣ ប្រហែល នឹងបន្តធ្លាក់ចុះទៀត ។ ក្នុងបរិបទបែបនេះ ការដែលប្រទេសចិន បានស្រូបយកដើមទុន បរទេសនៅក្នុងត្រីមាសទីមួយ បានប្រគល់នូវចម្លើយប្រកបដោយស្ថេរភាព លទ្ធផលនេះគឺបានមកដោយមិនងាយទេ ហើយក៏ស្ថិតនៅក្នុងការ រំពឹងទុកផងដែរ ។

យើងមើលពីការវិនិយោគ ជាក់ស្តែងជាមុនសិន មិនត្រឹមតែមានបរិមាណកាន់តែច្រើនប៉ុណ្ណោះទេ ថែមទាំងគុណភាពក៏ខ្ពស់ជាងមុនទៀតផង។ នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៣ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានប្រើប្រាស់ជាក់ស្តែង នូវ ដើមទុនបរទេស ចំនួន១សែន៥ម៉ឺន ៦ពាន់៧រយ១០លានយាន់ ប្រាក់ចិន កើនឡើង១៨ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ។ ប្រការនេះបានឆ្លុះបញ្ចាំង ពីឧត្តមភាពរបស់ប្រទេសចិន ក្នុងការទាក់ទាញដើមទុនបរទេស ប្រកបដោយគុណភាពខ្ពស់ ។

បើមើលពីភូមិសាស្ត្រ ការវិនិយោគទុន នៅប្រទេសចិនរបស់ប្រទេស ទាំងពីរបារាំងនិងអង់គ្លេស មានភាពលេចធ្លោយ៉ាងខ្លាំង ពោលគឺកំណើន នៃការវិនិយោគសុទ្ធ តែបានលើសពី៦ដង បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំមុន ។ នេះគឺជាលទ្ធផលដែលទទួលបានដោយសារកត្តាលើច្រើនវិស័យ ។ ស្របតាមប្រទេសចិន បានកែលំអគោលនយោបាយបង្ការនិងគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩នៅឆ្នាំ២០២៣មក ការទៅមកឆ្លងដែន មានភាពកាន់តែងាយស្រួល ដែលបានជំរុញតម្រូវការ វិនិយោគរបស់សហគ្រាសបរទេស ។ ព្រមពេលជាមួយគ្នានេះ ក្នុងបរិបទដែលអ្នកនយោបាយអឺរ៉ុប ជាច្រើនបំពេញទស្សនកិច្ចនៅប្រទេសចិន “ការបង្កើនពាណិជ្ជកម្មជាមួយប្រទេសចិន”បានក្លាយជាគំនិតឯកភាព រួមរបស់សហគ្រាសអឺរ៉ុប ។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិនដែលបាននិងកំពុងបើកទូលាយ រីករាយចែករំលែក”នំខេក” ជាមួយពិភពលោក និងធ្វើឱ្យនំខេកកាន់តែធំ។ ចាប់ពីការលើកទឹកចិត្ត ឱ្យពាណិជ្ជករបរទេសមកវិនិយោគ បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ដល់ការរៀបចំសកម្មភាព”ឆ្នាំវិនិយោគនៅប្រទេសចិន” រហូតដល់ការរៀបចំវេទិកា ជាន់ខ្ពស់ ស្តីពីអភិវឌ្ឍន៍ប្រទេសចិន វេទិកាអាស៊ីBoao ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី៣ និងពិព័រណ៍Canton លើកទី១៣៣ ប្រទេសចិន បានលើកទឹកចិត្តឱ្យដើមទុនបរទេសចែករំលែកនូវឱកាសទីផ្សារធំ ឱកាសបើកទូលាយបែបប្រព័ន្ធរបប និងឱកាសធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសចិន ។

ក្រុមហ៊ុនTesla បានប្រកាសនឹងបង្កើតរោងចក្រទំនើបផុតលេខនៅឯនាយសមុទ្រ លើកដំបូងនៅទីក្រុងសៀងហៃ ក្រុមហ៊ុនAirbus បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មទីពីរ នៅទីក្រុងTianJin ហើយក្រុមហ៊ុន AstraZeneca បានប្រកាស ជាម្តងទៀត នូវការពង្រីកទំហំ វិនិយោគ ផលិតកម្ម នៅប្រទេសចិន ។ល។ សហគ្រាសទុនបរទេស កំពុងបោះទុនវិនិយោគ កាន់តែច្រើនឡើងៗ នៅប្រទេសចិន តាមរយៈសកម្មភាពជាក់ស្តែង ពីព្រោះពួកគេដឹងថា ការវិនិយោគនៅប្រទេសចិន គឺជាការវិនិយោគសម្រាប់អនាគត៕

To Top