ព័ត៌មានអន្តរជាតិ

Update : សង្គ្រាមនៅស៊ូដង់ ៖ បរទេសចាប់ផ្តើមជន្លៀសខ្លួន ជាបន្តបន្ទាប់

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមបុគ្គលិកទូត និងក្រុមពលរដ្ឋជនជាតិបរទេស ដូចជាអង់គ្លេស អាមេរិក បារាំង និងចិន ជាដើមផង បាននាំគ្នាចាកចេញពីប្រទេសស៊ូដង់ ហើយតាមផ្លូវការអាកាស ក្រោយពេល ដែលការវាយប្រហារគ្នា នៅក្នុងប្រទេស បានចាប់ផ្តើមផ្ទុះឡើងសាជាថ្មី ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដោយរដ្ឋាភិបាលរបស់ប្រទេសស៊ូដង់ បានឲ្យដឹងថាមេបញ្ជាការយោធាកំពូល នឹងបន្តធ្វើការសម្របសម្រួល និងធានាសុវត្ថិភាព ចំពោះការជន្លៀសខ្លួន ពលរដ្ឋបរទេស ចេញពីប្រទេសក្នុងរយៈពេលប៉ុន្មាន ម៉ោងខាងមុខនេះ។

ក្នុងនោះផងដែរអារ៉ាប៊ីសាអូឌីត ក៏បានអះអាងដែរថា ខ្លួនបានជន្លៀសពលរដ្ឋ របស់ខ្លួនប្រមាណជា១៥០នាក់ ចេញពីប្រទេសស៊ូដង់កាលពីថ្ងៃសៅរ៍ ហើយក្រៅពីនោះក៏មានពលរដ្ឋមកពីប្រទេសកាតា ប៉ាគីស្ថាន អារ៉ាប់រួម និងកាណាដា ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ជម្លោះដោយយោធាបានផ្ទុះឡើង សាជាថ្មីចូលដល់សប្តាហ៍ទី២ មកហើយរវាងភាគីរដ្ឋាភិបាល និងក្រុមកងកម្លាំងសកម្មប្រយុទ្ធ ប៉ុន្តែបានផ្អាកឈប់បាញ់គ្នា៣ថ្ងៃមុន ពេលចាប់ផ្តើមវិញ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top