កេនយ៉ា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា ប៉ូលីសកេនយ៉ា បាននាំយកសាកសព ចំនួន២១នាក់នៅជិតទីក្រុង ឆ្នេរសមុទ្រ Malindi ខណៈដែលពួកគេស៊ើបអង្កេតលើគ្រូគង្វាលម្នាក់ដែលបាននិយាយថា បានប្រាប់ដល់អ្នកដើរ តាមគាត់ធ្វើឱ្យឃ្លាន អាហារជាខ្លាំងរហូតដល់ស្លាប់ ។
កុមារដែលស្លាប់ គឺស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានគេធ្វើកោសល្យវិច័យ ហើយប៉ូលិសបានឲ្យដឹងថា ពួកគេរំពឹងថា នឹងរកឃើញសាកសពបន្ថែមទៀត ។
ផ្នូររាក់ៗស្ថិតនៅក្នុងព្រៃ Shakahola ជាកន្លែងដែលសមាជិកចំនួន១៥នាក់ នៃសាសនាចក្រ Good News International ត្រូវបានជួយសង្គ្រោះកាលពីសប្តាហ៍មុន ។
ជុំវិញករណីនេះដែរ គ្រូគង្វាលម្នាក់ឈ្មោះ Paul Mackenzie Nthenge កំពុងជាប់ឃុំ ដោយរង់ចាំការបង្ហាញខ្លួននៅតុលាការ ។
ទូរទស្សន៍រដ្ឋ KBC បានពណ៌នាគាត់ថា ជា “មេដឹកនាំសាសនា” ហើយបានរាយការណ៍ថា រហូតមកដល់ពេលនេះ ផ្នូរចំនួន ៥៨ត្រូវបានកំណត់អត្តសញ្ញាណបានហើយ ។
ផ្នូរមួយក្នុងចំណោមផ្នូរទាំងនោះត្រូវបានគេជឿថា មានសាកសពសមាជិក៥នាក់នៃគ្រួសារតែមួយ ដែលមានកូន៣នាក់ និងឪពុកម្តាយរបស់ពួកគេ ។
លោក Mackenzie បានបដិសេធថាមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំ ។ គាត់ទទូចថា គាត់បានបិទព្រះវិហាររបស់គាត់នៅឆ្នាំ២០១៩ ។
គាត់ត្រូវបានចោទប្រកាន់ថា បានប្រាប់ដល់អ្នកដើរតាមឲ្យបង្អត់អាហារដើម្បី “ជួបព្រះយេស៊ូ” ។
កាសែត The Standard របស់ប្រទេស កេនយ៉ា បានផ្សាយថា ក្រុមគ្រូពេទ្យនឹងយកគំរូ DNA និងធ្វើតេស្ដដើម្បីកំណត់ ថាតើជនរងគ្រោះស្លាប់ ដោយសារអត់ឃ្លានឬអត់ ៕