ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ មហាសមុទ្រ ប៉ាស៊ីហ្វិក មិនមែនជាទីលាន ចាក់សំរាម របស់ជប៉ុននោះទេ

ថ្ងៃទី២២ ខែមេសា ជាទិវាភពផែនដី របស់ពិភពលោក ហើយក៏ជាទិវាច្បាប់ពិភពលោក ។ សមាគមសង្គមស៊ីវិល និងអង្គការការពារបរិស្ថាន ជាច្រើននៅទូទាំងពិភពលោក បានរៀបចំធ្វើសកម្មភាព ដើម្បីលើកការប្រឆាំងតវ៉ា ចំពោះផែនការ របស់រដ្ឋាភិបាលជប៉ុន អំពីការបង្ហូរទឹក សំណល់នុយក្លេអ៊ែរ នៃរោងចក្រ អគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ។ នាពេលថ្មីៗកន្លងទៅនេះ អង្គការសន្តិភាព បៃតង ក៏បានចេញផ្សាយ សេចក្តីថ្លែងការណ៍ ដោយរិះគន់ថា សេចក្តីសម្រេចចិត្ត របស់រដ្ឋាភិបាលជប៉ុន អំពីការបង្ហូរ ទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ បានល្មើសនឹងច្បាប់អន្តរជាតិ ដូចជា « អនុសញ្ញាច្បាប់ មហាសមុទ្រ របស់អង្គការសហប្រជាជាតិ»ជាដើម ក៏ដូចជាចោទប្រកាន់ជប៉ុនថា មិនបានអនុវត្តកាតព្វកិច្ចអន្តរជាតិ របស់ខ្លួនអំពីការវាយតម្លៃ ផលប៉ះពាល់ចំពោះបរិស្ថាន ។

ចាប់តាំងពីរដ្ឋាភិបាលជប៉ុន ប្រកាសថានឹងបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ កាលពី២ឆ្នាំមុនមក ស្នូរសំរែកប្រឆាំងតវ៉ា និងចោទជាមន្ទិលសង្ស័យ កាន់តែលាន់ឮខ្ទរខ្ទារ ។ ប៉ុន្តែ ប្រឈមនឹងការប្រឆាំង ពីសហគមន៍អន្តរជាតិ ក្នុងបរិបទដែលអង្គការ ថាមពលបរមាណូអន្តរជាតិ មិនទាន់ប្រកាស របាយការណ៍វាយតម្លៃ រដ្ឋាភិបាលជប៉ុន នៅតែទទូចជំរុញផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុង សមុទ្រដដែល ។

នៅឆ្នាំ២០២២ ក្រុមហ៊ុន ថាមពលអគ្គិសនីក្រុងតូក្យូ បានទទួលស្គាល់ថា បច្ចេកទេសនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ចោលសារ ធាតុវិទ្យុសកម្មជាច្រើនក្នុងទឹកសំណល់ នុយក្លែអ៊ែរដូចជា សារធាតុTritium ជាដើម ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលប្រទេសបារាំងចេញ ផ្សាយបានបង្ហាញថា សារធាតុ Tritium នឹងបំពុលប្រព័ន្ធDNAនិងកំណើតរបស់សត្វក្នុងសមុទ្រ ។ ការសិក្សាស្រាវជ្រាវជាច្រើនសុទ្ធតែបានបង្ហាញថា ល្គឹកណាដែលទឹកសំណល់ នុយក្លេអ៊ែរត្រូវបង្ហូរទៅក្នុងសមុទ្រ នោះសារធាតុវិទ្យុសកម្មទាំងនេះនឹងបំពុលបរិស្ថានសមុទ្រ ព្រមនិងឆ្លងនិង សន្សំទុកតាមរយៈខ្សែសង្វាក់ចំណីអាហារ ទីបំផុតនឹងបំផ្លាញដល់ សុខភាពរបស់មនុស្ស និងអេកូបរិស្ថាន ។

តាមពិតទៅ អំពីបញ្ហាថា តើត្រូវចាត់ចែងទឹកសំណល់នុយក្លេអ៊ែរយ៉ាងច្រើនតាមរបៀបណា ជប៉ុនក៏មានផែនការផ្សេងទៀតផងដែរ ។ ឧទាហរណ៍ដូចជា ចាក់ក្នុងក្រោមដី បង្ហូរតាមរយៈចំហាយនិងអ៊ីដ្រូសែន ឬកប់នៅក្រោមដី ។ ប៉ុន្តែដើម្បីសន្សំលុយ រដ្ឋាភិបាលជប៉ុនសម្រេចចិត្តបង្ហូរទៅក្នុងសមុទ្រតែម្តង ព្រមទាំងអះអាងថា ការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរបែបនេះ “គឺមានសុវត្ថិភាពណាស់ ” តែរងការចោទជាមន្ទិលសង្ស័យនិងរិះគន់ជាទូទៅ ។

អ្នកប្រើបណ្តញអ៊ីនធឺណែតរបស់ជប៉ុនបានខមិនថា នៅកាលពីមុន រាល់លើកដែលកើតមានគ្រោះមហន្តរាយសាធារណៈដ៏ធ្ងន់ធ្ងរ រដ្ឋាភិបាលជប៉ុនសុទ្ធតែអះអាង សាចុះសាឡើងថា គ្មានបញ្ហាខាងសន្តិសុខទេ ប៉ុន្តែទីបំផុត អ្នកដែលបានរងគ្រោះសុទ្ធតែជាប្រជាជន “តើប្រជាជនអាចជឿពាក្យ សំដីរបស់ពួកគេទៀត ?” បណ្តាភាគី នានាឯកភាពគ្នាថា ក្នុងសភាពការណ៍ មិនបានប្រើប្រាស់មធ្យោបាយចាត់ចែង ទឹកសំណល់ នុយក្លេអ៊ែរ អស់ពីសមត្ថភាព និងមិនបានធ្វើកិច្ចពិគ្រោះពិភាក្សាយ៉ាង ពេញលេញ ជាមួយប្រទេសជិតខាង រដ្ឋាភិបាលជប៉ុន ក៏បានជំរុញការងារបង្ហូរ ទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ ដោយឯក តោភាគី គឺចង់បង្វែរហានិភ័យ ដែលមិនអាចប៉ាន់ប្រមាណ បានទៅឱ្យមនុស្សជាតិទាំងមូល ទង្វើបែបនេះ គួរឱ្យអ្នកផងទាំងពួងខកចិត្តណាស់ ។

ប្រធានបទនៃទិវាភពផែនដីពិភពលោកឆ្នាំនេះ គឺ “វិនិយោគភពផ្កាយរបស់យើង” ។ អង្គការសហប្រជាជាតិបង្ហោះសារតាមវេបសាយផ្លូវការរបស់ខ្លួន ដោយអំពាវនាវឱ្យពិភពលោកទាំងមូលបង្កើតសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំនិងនិរន្តរភាព ។ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ មិនមែនជារឿងផ្ទាល់ខ្លួនរបស់ជប៉ុនទេ នេះគឺជា “រឿងសាធារណៈ”ដែលពាក់ព័ន្ធដល់ការអភិវឌ្ឍជានិរន្តរភាពរបស់មនុស្សជាតិទាំងមូល ។ ជប៉ុនគួរតែចាត់ចែងទឹកសំណល់ នុយក្លេអ៊ែរតាមមធ្យោបាយសន្តិសុខពិតប្រាកដ ដោយឈរលើចក្ខុវិស័យសត្យានុម័តនិងវិទ្យាសាស្ត្រ ។ មុនពេលភាគីពាក់ព័ន្ធ ដែលមានផលប្រយោជន៍ទាំងអស់ បញ្ជាក់ពីសន្តិសុខ នៃផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ ជប៉ុនមិនត្រូវធ្វើសកម្មភាព តាមតែទំនើងចិត្តទេ ៕

To Top