បរទេស ៖ ប្រទេសឡាតវៀ ប្រទេសលីទុយនេស៊ី និងអេស្តូនី បានចូលរួមដាក់តវ៉ាប្រឆាំងរួមគ្នា ទៅលើការថ្លែងការណ៍ថ្មីៗនេះ និងសុំឲ្យមានការពន្យល់ ពីរដ្ឋាភិបាលទីក្រុងប៉េកាំង។
ថ្លែងទៅកាន់បណ្តាញ សារព័ត៌មាន និងត្រូវបានយកមកចេញផ្សាយ ដោយ RT លោក Lu Shayeអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសបារាំង ត្រូវបានសំណូមពរឲ្យធ្វើការឆ្លើយទៅនឹងសំណួរ ពន្យល់ពីសំណាក់បណ្តាប្រទេស នៅក្នុងតំបន់ប៉ាល់តិកទាំង៣ ពាក់ព័ន្ធទៅនឹងការលើកឡើង របស់លោកកន្លងមក។
តាមរយៈការចេញផ្សាយលើ បណ្តាញសង្គម Twitter កាលពីចុងសប្តាហ៍កន្លងមករដ្ឋមន្ត្រី ការបរទេសឡាតវៀ Edgars Rinkevkics បានពណ៍នាទៅលើសេចក្តីថ្លែងការណ៍ របស់លោក Lu ថាគឺជារឿងដែលមិនអាចទទួលយកបាន នោះឡើយហើយកំពុងស្នើសុំការពន្យល់ ពីសំណាក់រដ្ឋាភិបាលចិនផងដែរ ។
មន្ត្រីទូតកំពូលរបស់អេស្តូនីលោក Margus Tsahkna ក៏បានបរិហារការវាយតម្លៃរបស់ Lu ថាជា រឿងមិនពិតនិងជា ការបកស្រាយខុសពីប្រវត្តិសាស្ត្រ ហើយលោកបានសង្កត់ធ្ងន់ថា រដ្ឋបាល់ទិកស្ថិតនៅក្រោមច្បាប់អន្តរជាតិ ដែលមានអធិបតេយ្យភាព តាំងពីឆ្នាំ១៩១៨ ប៉ុន្តែត្រូវបានកាន់កាប់អស់ រយៈពេល៥០ឆ្នាំរួចមកហើយ៕
ប្រែសម្រួល៖ស៊ុនលី