បរទេស ៖ ប្រធានគោលនយោបាយ ការបរទេស របស់អឺរ៉ុបលោក Josep Borrell បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះថា កងកម្លាំងនាវារបស់អឺរ៉ុប គួរតែចាប់ផ្តើមធ្វើការបំពេញ ការងារត្រួតពិនិត្យនិងឃ្លាំមើលលើ ច្រកនៃដែនកោះតៃវ៉ាន់។
ការលើកឡើងរបស់លោក Borrell ត្រូវបានធ្វើឡើង នៅក្នុងបទសំភាសរបស់លោកជាមួយនឹងកាសែត Journal Du Dimanche តាំងតែពីសប្តាហ៍កន្លងមក ដោយលោកបានពន្យល់ថា ការងារនេះនឹងអាចជួយ ធានាដល់ស្ថេរភាពនៅក្នុងតំបន់។
លោកបានបន្តថា នៅក្នុងយុទ្ធសាស្ត្រ ដែលកំណត់ឡើង តាំងតែពីឆ្នាំ២០១៩ បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បានចាត់ទុកថា ប្រទេសចិន ជាដៃគូពាណិជ្ជកម្មផង ជាគូប្រកួតប្រជែងផង និងជាគូសត្រូវផងនៅក្នុង ពេលជាមួយគ្នាបែបនេះ។
ដូចនេះលោក Borrell បានអំពាវនាវឲ្យអឺរ៉ុប គួរតែចាប់ផ្តើមគីតគូរដល់បញ្ហានៅកោះតៃវ៉ាន់ ដែលជឿជាក់ថា វាមានការពាក់ព័ន្ធទាំងសេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកវិទ្យានៅក្នុងទីផ្សារ របស់សកលលោកទាំងមូល៕
ប្រែសម្រួល៖ស៊ុនលី