កាធុម ៖ កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់គ្នា ទៅវិញទៅមកថា បានបើកការវាយប្រហារ លើបេសកកម្មការទូត នៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កងទ័ពស៊ូដង់បានចោទប្រកាន់ RSF ថា បានបាញ់កាំភ្លើងនៅក្បួនជម្លៀសកាតារី និងបុគ្គលិកស្ថានទូតបារាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ កម្លាំងទាហានបានឲ្យដឹងបន្ថែមទៀតថា ជនជាតិបារាំងម្នាក់ត្រូវបានគេលបបាញ់។
RSF បានឆ្លើយតបកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានឲ្យដឹងថា “ក្បួនរថយន្តរបស់ជនជាតិបារាំង បានស្ថិតនៅក្រោមការវាយប្រហារ តាមផ្លូវអាកាសដោយក្បត់ដោយកងកម្លាំងរដ្ឋ ប្រហារក្នុងអំឡុងពេលជម្លៀស” ដោយបន្ថែមថា RSF “បានច្រានចោលការវាយប្រហារ និងបាញ់ទម្លាក់យន្តហោះ” ។
ក្រុមទាហានប៉ារ៉ា បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបទឈប់បាញ់ ដែលបានប្រកាស ដោយបើកច្រកមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋ ដើម្បីទទួលបានសេវាចាំបាច់ និងសេវាវេជ្ជសាស្រ្ត និងធានាការជម្លៀសជនបរទេស ប្រកបដោយសុវត្ថិភាពពីប្រទេស។
ប្រទេសស៊ូដង់ បាននិងកំពុងមើលឃើញពីការប៉ះទង្គិចប្រដាប់អាវុធដ៏សាហាវរវាងកងទ័ពស៊ូដង់ និង RSF នៅក្នុងរដ្ឋធានីកាធុម និងតំបន់ផ្សេងទៀតចាប់តាំងពីថ្ងៃទី១៥ ខែមេសា។
យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានឲ្យដឹងថា ការប៉ះទង្គិចគ្នាដ៏សាហាវនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៤២៤ នាក់ស្លាប់ និងប្រហែល ៣៧៣០ នាក់បានរងរបួសគិតត្រឹមថ្ងៃសៅរ៍៕
ប្រែសម្រួល ឈូក បូរ៉ា