ព័ត៌មានអន្តរជាតិ

Update៖ ចិន និងសិង្ហបុរី នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ជាលើកដំបូង

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសសិង្ហបុរី និងចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាមួយក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធរួមគ្នាលើកដំបូង របស់ពួកគេចាប់តាំងពីឆ្នាំ ២០២១ ។

ក្រសួងការពារជាតិសិង្ហបុរី ហៅកាត់ថា (MINDEF) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សមយុទ្ធនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ឧសភា ។

ខាង MINDEF បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹង សំណួររបស់ប្រព័ន្ធផ្សព្វផ្សាយថា “កងទ័ពជើងទឹកនៃសាធារណរដ្ឋសិង្ហបុរី (RSN) ធ្វើសមយុទ្ធទ្វេភាគី និងពហុភាគីជាទៀងទាត់ជាមួយកងនាវាចរបរទេស ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តរបស់ខ្លួន ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសដទៃទៀត” ។

ក្រសួងការពារជាតិបានឲ្យដឹងថា សមយុទ្ធដែលនឹងរួមមាន ទាំងដំណាក់កាលច្រាំង និងសមុទ្រ នឹងពាក់ព័ន្ធនឹងនាវាចម្បាំងប្រភេទ Formidable-class RSN របស់ RSS Intrepid និង Bedok-class Mine Countermeasure Vessel RSS Punggol ។

ក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា កងទ័ពជើងទឹកចិន នឹងដាក់ពង្រាយនាវាចម្បាំង ដែលមានមីស៊ីល Yulin និងកប៉ាល់រុករកមីន Chibi ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top