ព័ត៌មានអន្តរជាតិ

អាមេរិក មានផែនការ សម្លាប់មេបញ្ជាការកំពូល របស់ក្រុមហ៊ុនយោធា ឯកជនរុស្ស៊ី Wagner

បរទេស ៖ កាសែត Washington Post បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានពិចារណាក្នុងការ សម្លាប់មន្ត្រីកំពូលពីក្រុមហ៊ុនយោធាឯកជនរុស្ស៊ី Wagner ក្នុងការប៉ុនប៉ង ដើម្បីទប់ស្កាត់ការកើនឡើង នូវឥទ្ធិពលរបស់យោធាឯកជនមួនេះ នៅក្នុងទ្វីបអាហ្រ្វិក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែតបានរាយការណ៍ថា ឯកសារដែលលេចធ្លាយ ដោយឆ្មាំអាមេរិកម្នាក់មានឯកសារ ដែលរាយបញ្ជីសេណារីយ៉ូ ជាច្រើនសម្រាប់ “កិច្ចខិតខំប្រឹងប្រែង សម្របសម្រួលការរំខាន របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត” ប្រឆាំងនឹង Wagner រួមទាំងជម្រើស “kinetic” ។ ឯកសារនេះអះអាងថា សហរដ្ឋអាមេរិក ក៏បានពិចារណាផ្តល់ព័ត៌មាន ដើម្បីជួយអ៊ុយក្រែនសម្លាប់មេបញ្ជាការ ជាមួយ PMC នៅអាហ្វ្រិក ។

ឯកសារទាំងនោះមានភស្តុតាងតិចតួចដែលថា CIA មន្ទីរបញ្ចកោណ និងទីភ្នាក់ងារសហរដ្ឋអាមេរិកផ្សេងទៀត បានបណ្តាលឱ្យ Wagner មានបញ្ហាធំណាមួយក្នុង រយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ។ ពួកគេបានលើកឡើងពី “ការវាយប្រហារដោយ ជោគជ័យ ដែលមិនអាចកំណត់បាន នៅក្នុងប្រទេសលីប៊ី” ដែល “បានបំផ្លាញយន្តហោះដឹក ជញ្ជូន Wagner” ប៉ុន្តែកាសែតមិនបានផ្តល់ព័ត៌មានលម្អិតណាមួយ បន្ថែមទៀតទេ។

ប្រទេសលោកខាងលិច បានចោទប្រកាន់ក្រុមហ៊ុនយោធាឯកជន Wagner ជាយូរមកហើយថា បានធ្វើឲ្យរីករាលដាលឥទ្ធិពលអាក្រក់នៅក្នុងទ្វីបអាហ្វ្រិក។ ប្រធានរបស់ខ្លួន និងជា អ្នកជំនួញ Yevgeny Prigozhin បានពណ៌នាអំពីសេវាកម្មដែលផ្តល់ ដោយបុគ្គលិករបស់គាត់ថា ជាការបន្ថែមនូវសេចក្តីប្រាថ្នាប្រឆាំង នឹងអាណានិគមនិយម នៃប្រទេសអាហ្វ្រិក៕

To Top