ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្តូរពីការផ្តោតសំខាន់ ទៅលើបរិមាណ ទៅជាការផ្តោត សំខាន់ ទៅលើគុណភាព អត្ថប្រយោជន៍ ធនធានមនុស្សជំរុញ ការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ របស់ប្រទេសចិន

ប៉ុន្មានឆ្នាំមុន យុវជនឈ្មោះ Zhao Jian និង Deng Wandong ដែលជានិស្សិតបញ្ចប់ការសិក្សា ពីសកលវិទ្យាល័យ បានទៅបង្កើតអាជីវកម្ម នៅតំបន់ Yichun ខេត្តJiangxi ប្រទេសចិន ដែលនាំមកនូវទស្សនៈ ស្តីពីការកសាងកសិដ្ឋានបរិស្ថានបៃតង និងប្រកាន់ខ្ជាប់នូវក្ដីសុបិន ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ពួកគេបានឈួសឆាយ នៅតំបន់ភ្នំ ចិញ្ចឹមសត្វមាន់ សត្វជ្រូក និងដាំចំការផ្លែឈើ ព្រមទាំងលក់កសិផលតាមរយៈការផ្សាយផ្ទាល់តាមអនឡាញ បានជំរុញឱ្យអ្នកភូមិ កាន់តែបង្កើនចំណូល និងមានជីវភាពកាន់តែធូរធារ ។

នៅប្រទេសចិន និស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ដូចពួកគេអ៊ីចឹង មានចំនួនច្រើនរាប់មិនអស់ ពួកគេបានបង្កើតអាជីវកម្មនៅជនបទ ជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់លើវិស័យកសិកម្ម និង ជំរុញឱ្យកសិករ បានប្រាក់ចំណូលកាន់ តែច្រើននិងមានជីវភាពរស់នៅកាន់ តែធូរធារតាមរយៈជំនាញវិជ្ជាជីវៈ និងចក្ខុវិស័យខាងពាណិជ្ជកម្ម ។

ការអភិវឌ្ឍប្រទេសជាតិ ត្រូវពឹងផ្អែកលើធនធានមនុស្ស ការស្តារភាពរុងរឿងឡើងវិញ របស់ប្រជាជាតិក៏ត្រូវពឹង ផ្អែកលើធនធានមនុស្សដែរ ។ បច្ចុប្បន្ននេះ នៅប្រទេសចិន ចំនួនប្រជាជន ដែលទទួលបានការអបរំថ្នាក់ឧត្តមសិក្សា បានលើសពី២៤០លាននាក់ ហើយបានកកើតទៅជាបរិមាណ ធនធានមនុស្សដែលមានទ្រង់ទ្រាយធំ ជាងគេនៅលើពិភពលោក ។ ក្នុងនោះ ធនធានមនុស្សទទួល បានការអប់រំខ្ពស់និងឈានមុខមានទ្រង់ទ្រាយ កាន់តែធំជាបន្តបន្ទាប់ ប្រការនេះមិនត្រឹមតែបានជំរុញ ការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា និងលើកកម្ពស់ប្រសិទ្ធភាព ពលកម្មប៉ុណ្ណោះ ថែមទាំងក៏ជំរុញ យ៉ាងខ្លាំងនូវការផ្លាស់ប្តូរ រូបមន្តអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកប ដោយគុណភាព ខ្ពស់ របស់ប្រទេសចិនផងដែរ ។ ការងារបណ្តុះបណ្តាល ធនធានមនុស្ស របស់ប្រទេសចិន បានប្តូរពីការផ្តោតសំខាន់ ទៅលើបរិមាណ ទៅជាការ ផ្តោតសំខាន់ទៅលើគុណភាព អត្ថប្រយោជន៍ ធនធានមនុស្ស បានក្លាយជាកម្លាំងចលករ និងទីបង្អែកនៃការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ របស់ប្រទេសចិន ។

តាមលទ្ធផល នៃការស្ទង់ប្រជាមតិ ចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណេត នៅទូទាំងពិភពលោកមួយលើក ដែលរៀបចំដោយបណ្តាញ ទូរទស្សន៍សកលចិន (ហៅកាត់ CGTN) របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញឱ្យឃើញថា អ្នកចូលរួមផ្តល់មតិចំនួន៨៨,៤ភាគរយ សម្គាល់ឃើញថា ប្រភពធនធានមនុស្ស របស់ចិនអាចផ្តល់កម្លាំងចលករយ៉ាងពេញ លេញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ ។ ក្នុងការស្ទង់ប្រជាមតិ អ្នកប្រើបណ្តាញអ៊ីនធឺណេតជាច្រើនបាននាំគ្នាខមិន ដើម្បីកោតសរសើរសមិទ្ធផលរបស់ចិន លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដោយសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសធំលើ វិស័យបច្ចេកវិទ្យាខ្ពស់ នៅទូទាំង ពិភពលោក ការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកបច្ចេកវិទ្យា នឹងធ្វើឱ្យនិន្នាការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ របស់ចិនមិនអាចរារាំងបានទេ ។ ការស្ទង់ប្រជាមតិបានបង្ហាញថា អ្នកចូលរួមផ្តល់មតិ ដែលទទួលស្គាល់ កម្រិតខ្ពស់ ពីសមិទ្ធផលរបស់ប្រទេសចិន ក្នុងការលើកកម្ពស់គុណភាពពលករ មាន ចំនួនដល់ ៩៥,៥ភាគរយ ក្រៅពីនេះ អ្នកចូលរួមផ្តល់មតិ ចំនួន៨៧,១ភាគរយ ពោរពេញទៅដោយជំនឿចិត្ត ចំពោះការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់របស់សេដ្ឋកិច្ចចិន ។

ប្រការដែលមិន អាចបដិសោធបាននោះគឺ បន្ទាប់ពីបានឡើងដល់១៤០០លាននាក់ ចំនួនប្រជាជនរបស់ប្រទេសចិនបានលេចចេញនិន្នាការធ្លាក់ចុះ ។ ប្រព័ន្ធសារព័ត៌មាន លោកខាងលិចមួយចំនួនបានឃោសនាបំប៉ោង ពីភាពថមថយចុះ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ដោយយកលេសថា ចំនួនប្រជាជនចិនបានធ្លាក់ចុះ និងឥណ្ឌាបានលើសពីចិនក្លាយទៅជាប្រទេសដែលមាន ចំនួនប្រជាជនច្រើនជាងគេ ប៉ុន្តែ “ការឃោសនាបំប៉ោង”បែបនេះ គឺខ្វះការយល់ដឹងជាមូលដ្ឋានចំពោះក្រឹត្យក្រមអភិវឌ្ឍន៍របស់ចំនួនប្រជាជន ។ សង្គមមនុស្សជាតិ រីកចម្រើនដល់សព្វថ្ងៃនេះ អត្រាបង្កកំណើតបានធ្លាក់ចុះ និងចំនួនប្រជាជន របស់ប្រទេសជាច្រើនបានកាត់បន្ថយ នេះជាបញ្ហាជាទូទៅនៅលើពិភពលោក ។ តាមពិតទៅ កំណើនចំនួន ប្រជាជន អាចក្លាយជា ឧត្តមភាព ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយក៏អាចក្លាយជា បន្ទុកយ៉ាងធ្ងន់ធ្ងរផងដែរ ។ ប្រទេសកំពុងអភិវឌ្ឍន៍ ជាច្រើន ពិតមែនតែមានចំនួន ប្រជាជនយ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែប្រទេសទាំងនេះក៏មិនសូវរីកលូតលាស់ ដោយសារកត្តាមួយចំនួន ដូចជាកម្រិតអប់រំទាប ឧស្សាហកម្មមានភាពទន់ខ្សោយ និងបរិយាកាសពាណិជ្ជកម្មមិនល្អជាដើម ។

យោងតាមការអភិវឌ្ឍសេដ្ឋកិច្ចចិន បានប្រែពីដំណាក់កាលកើនឡើង ដោយល្បឿនលឿន ទៅជាដំណាក់កាលអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រទេសចិននឹងជម្រុះចោល ឧស្សាហកម្មអតីពលកម្ម ហើយរីកចម្រើន ទៅរកចំណុចកំពូលនៃខ្សែសង្វាក់ឧស្សាហកម្មសកលនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ដូច្នេះ បើចង់វាយតម្លៃ ចំពោះអនាគតអភិវឌ្ឍន៍របស់ចិន មិនត្រូវពិនិត្យ មើលតែទ្រង់ទ្រាយ នៃចំនួនប្រជាជននោះទេ តែគឺត្រូវផ្តោតសំខាន់ ទៅលើគុណភាពមនុស្ស ។ ការពន្លឿនការបង្កើត និម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញឱ្យសេដ្ឋកិច្ចទទួលបានការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យរចនាសម័្ពន្ធមុខរបរកាន់តែល្អ និងផ្លាស់ប្តូរកម្លាំងចលករសម្រាប់កំណើនសុទ្ធតែមិនអាចឃ្លាតពីការគាំទ្រ របស់ធនធានមនុស្សនោះឡើយ ។

នៅត្រីមាសទីមួយឆ្នាំនេះ កំណើនសេដ្ឋកិច្ចចិនបានឡើងដល់៤,៥ភាគរយ លើសពីការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅ ។ លទ្ធផលល្អគឺបាន មកពីកិច្ចខិតខំប្រឹងប្រែង បច្ចុប្បន្ននេះ ប្រទេសចិនមានកម្លាំងពលកម្មចំនួនជិត ៩រយលាននាក់ ជារៀងរាល់ឆ្នាំកើន ឡើងចំនួនជាង១៥លាននាក់ គិតជាមធ្យម កម្លាំងពលកម្មបន្ថែមថ្មី ទទួលបានការអប់រំរយៈពេល១៤ឆ្នាំ ។ យោងតាមគុណភាពប្រជាជនត្រូវបានលើកកម្ពស់ ប្រភពធនធានមនុស្ស ដែលមានភាពសម្បូរបែបនិងគុណភាពខ្ពស់ បានក្លាយជាឧត្តមភាពដ៏លេចធ្លោ ក្នុងការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍរបស់ប្រទេសចិន ។ ក្រោមការណែនាំពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការងើបឡើងវិញយ៉ាងខ្លាំង របស់សេដ្ឋកិច្ចចិន មិនត្រឹមតែជាដំណឹងល្អ សម្រាប់ប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ពិភពលោក ទាំងមូលផងដែរ ប្រទេសចិននឹងក្លាយ ជាក្បាលម៉ាស៊ីនគន្លឹះ នៃកំណើនសេដ្ឋកិច្ចសកល ហើយនឹងផ្តល់កម្លាំងចលករ កាន់តែច្រើនដល់កំណើន សេដ្ឋកិច្ចសកលទៀតផង ៕

To Top