ព័ត៌មានអន្តរជាតិ

The Politico៖ រដ្ឋាភិបាលលោក Biden កំពុងត្រៀមប្រកាស បរាជ័យរបស់អ៊ុយក្រែន

បរទេស៖យោងតាមការចេញផ្សាយរបស់ The Politico កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាលរបស់ លោកប្រធានាធិបតីអាមេរិក Joe Biden គឺកំពុងបានត្រៀមខ្លួនយ៉ាងស្ងៀមស្ងាត់រួចរាល់ ហើយដើម្បីទទួលយកនូវ លទ្ធផលបរាជ័យរបស់អ៊ុយក្រែនក្នុងការវាយដណ្តើមយកទីតាំងកាន់ កាប់ដែលខ្លួនបានកំណត់ពីប្រទេសរុស្សីមកវិញនោះ។

ប្រភពដដែលបានបន្តទៀតថាទោះបីជារដ្ឋាភិបាល អាមេរិកនៅតែមានការគាំទ្រឥតងាករេចំពោះ ប្រទេសអ៊ុយក្រែន យ៉ាងណាក្តីប៉ុន្តែសេតវិមានមានក្តីបារម្ភថា នឹងទទួលរងនូវពាក្យរិះគន់ ជាច្រើនជាមិនខានចំពោះលទ្ធផលដែលមិន ទទួលបានដូចការរំពឹងទុក។

ក្នុងពេលជាមួយគ្នានេះមាន មនុស្សភាគច្រើនយល់ឃើញថា មូលហេតុនៃការបរាជ័យគឺដោយសារតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនបាន ធ្វើការផ្គត់ផ្គង់គ្រប់គ្រាន់ឲ្យអ៊ុយក្រែននូវ អាវុធយុទ្ធភណ្ឌតាមការចង់បានរបស់រដ្ឋាភិបាល ក្រុងគៀវ។

ទោះបីជាយ៉ាងណាក្តីមន្ត្រីរដ្ឋាភិបាលអាមេរិកដែល សុំមិនបញ្ចេញឈ្មោះបានថ្លែងថាអាមេរិក បានផ្តល់អាវុធនិង ឧបករណ៍នានាទៅឲ្យប្រទេសអ៊ុយក្រែនស្ទើរតែ ទាំងអស់រួចរាល់ហើយទៅឲ្យទីក្រុងគៀវប៉ុន្តែជាក់ ស្តែងពួកគេនឹង មានក្តីបារម្ភថាតើអ៊ុយក្រែន នឹងអាចទទួលបានជោគជ័យឬយ៉ាងណា៕

ប្រែសម្រួល៖ ស៊ុនលី

To Top