បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសឥណ្ឌា នឹងវ៉ាប្រទេសចិនក្លាយជាប្រទេសដែល មានពលរដ្ឋមានចំនួនច្រើនជាងគេបំផុតលើពិភពលោកនៅចុងសប្តាហ៍នេះ។
ការព្យាករណ៍ដែលត្រូវបានធ្វើឡើងដោយ អង្គការសហប្រជាជាតិដោយក្នុងនោះបានបង្ហាញថា តួលេខពលរដ្ឋឥណ្ឌា នឹង មានការកើនឡើងទៅដល់១ ៤២៥ ៧៧៥ ៨៥០នាក់ នៅត្រឹមចុងខែមេសា។
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ផ្សេងទៀតកាលពីសប្តាហ៍មុនក៏បានព្យាករណ៍ដែរថាឥណ្ឌា នឹងមានចំនួនប្រជាពល រដ្ឋលើសពលរដ្ឋចិន នៅត្រឹមពាក់កណ្តាលឆ្នាំនេះ។
គួរឲ្យដឹងដែរថាប្រទេសចិន និងឥណ្ឌា គឺជាប្រទេសដែលមានចំនួនពលរដ្ឋច្រើនជាងគេ១ភាគ៣ នៃពលរដ្ឋពិភព លោកអស់រយៈ ពេលជាង៧០ឆ្នាំមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
