ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ពង្រាយក្រុមទ័ពជំនាញ Cyber ជាច្រើនទៅអ៊ុយក្រែន

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងយោធាសហរដ្ឋអាមេរិក បានធ្វើការដាក់ពង្រាយក្រុមអ្នកជំនាញ hacker រាប់សិបនាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលក្រុម យោធាផ្នែក Cyber ទាំងនោះមានចំនួនជាច្រើនរួចមកហើយនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។

ប្រភពដដែលទោះបីជាយ៉ាងណាក្តីមិន អាចបញ្ជាក់ពីព័ត៌មានលំអិត បានទេថាបេសកកម្មចំបងនោះគឺជាអ្វីប៉ុន្តែមន្ទីរប៉ង់ តាហ្គោនតែងតែបានបញ្ជាក់ថាក្រុម hackers ទាំងនោះត្រូវបានដាក់ពង្រាយក្នុងគោលបំណង ប្រតិបត្តិ​​ពេញលេញ​ប្រឆាំង ​នឹង​បច្ចាមិត្តរបស់ខ្លួន។

ថ្លែងនៅខាងក្រៅសន្និសីទ RSA cybersecurity នៅ San Francisco ឧត្តមសេនីយ William Hartman នៃកងទ័ពអាមេរិក បានពោលថា៖ កងកម្លាំងបេសកកម្មជាតិផ្នែកកិច្ចការងារ Cyber ​​National ឬហៅកាត់ថាCNMFរបស់ប៉ង់តាហ្គោន បានដាក់ពង្រាយអ្នកឯកទេសចំនួន៤៣នាក់ទៅកាន់ប្រទេសអ៊ុយក្រែន។

លោកHartman បានបន្តទៀតថា តំរូវការសម្រាប់ក្រុមទាំងនេះបានកើនឡើងក្នុងរយៈពេល៣ ឆ្នាំចុងក្រោយនេះ ដោយបង្ហាញឱ្យឃើញថា ពួក Hacker របស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការចំនួន៤៧ មកហើយសរុបនៅក្នុង ប្រទេសចំនួន២០ ផ្សេងៗគ្នាគិតមកទល់ពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top