ព័ត៌មានអន្តរជាតិ

ប្រទេសស៊ែប៊ី គំរាមសងសឹកជាមួយនឹង ប្រទេសអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោក Ivica Dacic បាននិយាយថា ប្រទេសស៊ែប៊ី អាចនឹងផ្លាស់ប្តូរគោលជំហររបស់ខ្លួន លើបូរណភាពទឹកដីរបស់អ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវ បានអនុបវាទក្នុងអំឡុងពេលបោះឆ្នោត ស្តីពីការទទួលយកតំបន់ដាច់ចេញពី សំណើរបស់តំបន់កូសូវ៉ូ ដើម្បីចូលរួមក្រុមប្រឹក្សាអឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាអឺរ៉ុប បានបើកកិច្ចប្រជុំវិសាមញ្ញកាលពីថ្ងៃអង្គារ ដើម្បីសម្រេចជោគវាសនានៃពាក្យសុំរបស់កូសូវ៉ូ។ ការប៉ុនប៉ងនេះត្រូវបានគាំទ្រ ដោយសមាជិកចំនួន ៣៣ ក្នុងចំណោម ៤៦ ដោយមានការប្រឆាំងចំនួន ៧ និង អនុប្បវាទចំនួន ៥ ។

លោក Dacic បាននិយាយភ្លាមៗ បន្ទាប់ពីការបោះឆ្នោតថា “ខ្ញុំត្រូវតែនិយាយថា អ៊ុយក្រែនបានធ្វើឱ្យយើងមិនសប្បាយចិត្ត ដោយភ្ញាក់ផ្អើលយ៉ាងខ្លាំង” ដោយស្ថិតក្នុងចំណោមសមាជិកដែលអនុប្បវាទ។

លោកថា រឿងទាំងមូលនេះគឺផ្អែកលើ បូរណភាពទឹកដីនៅពេល និយាយអំពីជម្លោះនៅ អ៊ុយក្រែន។ អ្នកដឹងថាវាត្រូវការការខិតខំ ប្រឹងប្រែងប៉ុណ្ណាសម្រាប់ ស៊ែប៊ី ដើម្បីបោះឆ្នោតសម្រាប់ដំណោះស្រាយទាំងអស់ ដើម្បីថ្កោលទោសការរំលោភលើ បូរណភាពទឹកដីរបស់អ៊ុយក្រែន»។

អ្នកការទូតបានចង្អុលបង្ហាញថា “គោលនយោបាយការបរទេស គឺផ្អែកលើការទៅវិញទៅមក។ នេះពិតជានឹងប៉ះពាល់ដល់ទស្សនៈ របស់យើងនាពេលអនាគតអំពី បូរណភាពទឹកដីនៃប្រទេសទាំងនោះ” គាត់បាននិយាយដោយសំដៅទៅលើអ៊ុយក្រែន ប្រទេសបូស្នៀ Herzegovina, ក្រិក ស្លូវ៉ាគី និង ប្រទេសអាមេនី ខណៈដែលប្រទេសមួយចំនួនដែល ការបោះឆ្នោតធ្វើឱ្យគាត់ភ្ញាក់ផ្អើល។

សូមជម្រាបថា ប្រទេសស៊ែប៊ី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី បាននិងកំពុងទប់ទល់នឹងសម្ពាធ របស់លោកខាងលិច ដើម្បីដាក់ទណ្ឌកម្មក្រុងម៉ូស្គូ ជុំវិញជម្លោះនៅអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ ស៊ែប៊ីក៏បានថ្កោលទោសចំពោះការ ប្រើប្រាស់កម្លាំងរបស់ទីក្រុងមូស្គូផងដែរ និងបានទទូចថា បូរណភាពទឹកដីនៃរដ្ឋអ៊ុយក្រែន គួរតែត្រូវបានគោរព ៕

ប្រែសម្រួលៈ ណៃ តុលា

To Top