ព័ត៌មានអន្តរជាតិ

លោក Biden ព្រមានកូរ៉េខាងជើងធ្ងន់ៗ លប់ចោលរបបដឹកនាំ របស់លោក Kim

បរទេស៖ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធបានធ្វើការប្រកាសព្រមាន ខ្លាំងៗថាប្រសិន បើកូរ៉េខាងជើង ហ៊ានបើកការវាយប្រហារណាមួយមកលើសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងនោះ វានឹងក្លាយទៅជាផលវិនាសដ៏អាក្រក មួយជាមិនខានសម្រាប់ខ្លួនឯង។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការប្រកាសនេះបានធ្វើឡើងនៅក្រោយជំនួប រវាងមេដឹកនាំអាមេរិក និងកូរ៉េខាងត្បូង ដោយភាគីទាំងពីរបានឈាន ទៅដល់ការចុះកិច្ចព្រមព្រៀងគ្នាទៅលើការត្រៀម ខ្លួនជាមុនចំពោះមុខ ការវាយ ប្រហារណាមួយដោយកូរ៉េខាងជើងហើយបញ្ជាក់ថាអាមេរិក នឹងធ្វើការឆ្លើយតបជាមួយនឹងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរថែមទៀតផងក្នុងករណីចាំបាច់។

លោក Biden បានពោលបែបនេះថា៖ការវាយប្រហារដោយនុយក្លេអ៊ែរណាមួយពីសំណាក់កូរ៉េខាងជើងប្រឆាំងសហរដ្ឋអាមេរិកឬសម្ព័ន្ធមិត្តរបស់ខ្លួនកូរ៉េខាងត្បូងនោះគឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាតហើយវានឹងផ្តល់លទ្ធផលគឺជាការបញ្ចប់ទៅនៃរបបដឹកនាំប្រទេសដោយលោក Kim ជាមិនខាន។

គួរឲ្យដឹងដែរថាក្នុងពេលដែលកំពុងមានជំនួបរវាងគ្នានេះផងដែរសហរដ្ឋអាមេរិកបានប្រកាសបញ្ជូននាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរជាច្រើនគ្រឿងទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចរាល់ហើយ៕

ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/news/575394-biden-north-korea-nuclear/

To Top