ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាលោក ហ្សេឡិនស្គី ស្តីបន្ទោសអាមេរិក ចំពោះការបង្កឲ្យមាន សង្រ្គាមធំ កើតឡើងនៅអឺរ៉ុប

គៀវ ៖ យោងតាមទីប្រឹក្សារបស់ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបន្តគោលនយោបាយនុយក្លេអ៊ែរ “ខុស” ដែលនាំឱ្យមានសង្គ្រាមនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ Newsweek។

ដោយសរសេរនៅលើ Twitter លោក Mykhailo Podolyak បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ផ្សេងទៀតបានលើកទឹកចិត្ត អ៊ុយក្រែន ឱ្យបោះបង់អាវុធនុយក្លេអ៊ែរ ខណៈដែលអតីតសហភាពសូវៀត បានដួលរលំ ដោយផ្តល់ការការពារសុវត្ថិភាពជាថ្នូរនឹងការត្រឡប់មកវិញ។ លោក Podolyak បានលើកឡើងថា នេះត្រូវបានបកស្រាយខុស ដោយរុស្ស៊ី ដែលនាំឱ្យមានជម្លោះ។

នៅពេលដែលសង្រ្គាមត្រជាក់បានបញ្ចប់ ទីក្រុងគៀវ មានឃ្លាំង ស្តុកអាវុធនុយក្លេអ៊ែរ ដែលនៅសេសសល់ពីសមាជិកភាព របស់ខ្លួនទៅកាន់សហភាព សូវៀត។ នៅឆ្នាំ១៩៩៤ អ៊ុយក្រែន បានយល់ព្រម បោះបង់អាវុធ នុយក្លេអ៊ែរទាំងនេះ ទោះបីជាទីក្រុងគៀវ មិនមានការគ្រប់គ្រង ដោយគ្មានជម្លោះលើឃ្លាំងស្តុក របស់សូវៀតក៏ដោយ។

ទីក្រុងវ៉ាស៊ីនតោន ទីក្រុងមូស្គូ និងទីក្រុងគៀវ បានចុះហត្ថលេខាលើអ្វី ដែលត្រូវបានគេស្គាល់ថា ជាសេចក្តីថ្លែងការណ៍ត្រីភាគីក្នុងឆ្នាំ១៩៩៤ ជាមួយនឹងអនុស្សរណៈទីក្រុង Budapest ក្នុងឆ្នាំដដែលបានសន្យាថា នឹងមានការធានាសន្តិសុខអ៊ុយក្រែន ជាថ្នូរនឹងការដកអាវុធ នុយក្លេអ៊ែរចេញពីប្រទេសនេះ។

វោហាសាស្ត្រនុយក្លេអ៊ែរ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលកំពុងបន្ត ដោយវិមានក្រឹមឡាំង បាននិយាយអំពីការប្រើប្រាស់ អាវុធនុយក្លេអ៊ែរដែលអាចធ្វើទៅបាន ខណៈដែលបណ្តាប្រទេស លោកខាងលិចផ្គត់ផ្គង់ដល់ទីក្រុងគៀវ ជាមួយនឹងជំនួយ ហើយកាលពីថ្ងៃអង្គារ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានលើកឡើងថា លទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរ ដែលផ្ទុះឡើងគឺមានការកើនឡើងជារៀងរាល់ថ្ងៃ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top