បរទេស៖អគ្គរដ្ឋទូតរុស្សីប្រចាំនៅសហរដ្ឋអាមេរិកលោក Anatoly Antonov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថាពលរដ្ឋជនជាតិរុស្សីជាង១០០នាក់ ត្រូវបានដាក់គុកនិងឃុំខ្លួន ដោយសហរដ្ឋអាមេរិក។
ថ្លែងទៅកាន់បណ្តាញសារព័ត៌មានកាលពីម្សិលមិញនេះ ដែរត្រូវបានគេមើលឃើញថាបន្ទាប់ពីលោក អគ្គរដ្ឋទូតបាន ធ្វើទស្សនកិច្ចទៅសួរសុខទុក្ខអ្នកទោសរុស្សីចំនួន២នាក់ ដែលកំពុងជាប់ឃុំខ្លួនៅក្នុងគុកនាទីក្រុងញូវយ៉ក ដែលនេះជា កិច្ចការមួយចំណែក នៃការងារកាទូតរបស់លោក។
លោក Antonov បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា៖ ពួកយើងច្បាស់ណាស់នឹងបន្តអនុវត្ត និងការសួរសុខទុក្ខទៅកាន់ ជនរួមជាតិរបស់យើងដែលកំពុងជាប់គុក នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិក ហើយមកទល់បច្ចុប្បន្នពល រដ្ឋរុស្សីយើងជាង១០០នាក់ ហើយដែលកំពុងទទួលរងនូវការជាប់ទោស។
ទោះបីជាយ៉ាងណាក្តីលោក Antonov ដែលទើបតែបានបញ្ចប់ការធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ិនតោក ទៅកាន់ទីក្រុង ប្រ៊ុកាលីន ទីក្រុងញូវយ៉ក ផងនោះបានអះអាងថាអ្នកទោសជាង១០០នាក់ ទៀតនោះគឺភាគច្រើនជាអ្នកដែល ប្រឈមមុខទៅនឹងទោសទណ្ឌផ្នែកនយោបាយប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី