ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងបន្តលួចធ្វើចារកម្ម ទៅលើក្រសួងការពារជាតិ របស់អាល្លឺម៉ង់

" "

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត Die Zeit និង ARD កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ចារកម្មរបស់ អាមេរិក គឺបានបន្តធ្វើការលួចតាមដានទៅលើកងកម្លាំងយោធារបស់អាល្លឺម៉ង់ អស់រយៈពេលជិតមួយ ទសវត្សមកហើយគិត ចាប់តាំងតែពីមានជម្លោះ NSA កាលពីឆ្នាំ២០១៣។

ប្រភពដដែលបានធ្វើការអះអាងដោយពឺងផ្អែកទៅលើ ឯកសារបែកធ្លាយរបស់មន្ទីរប៉ង់តាហ្គោន កាលពីខែមុនដែល ក្នុងនោះបានលំអិតអំពីទីភ្នាក់ងារស៊ើបការ សំងាត់អាមេរិកដែលបានប្រមូលយកព័ត៌មាន សំងាត់ទាំងអស់របស់កង កម្លាំងយោធាអាល្លឺម់ង់ និងក៏ដូចជាប្រទេសចិនផងដែរ។

" "

ឯកសារបែកធ្លាយដែលបានពណ៍នាអំពីជំនួបកាលពីខែកុម្ភៈ ផងដែររវាងក្រុមមន្ត្រីនៃក្រសួងការពារជាតិអាល្លឺម៉ង់ និងក្រសួងការពារជាតិចិនដែលភាគីអាល្លឺម៉ង់ បានបង្ហាញជំហក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ព្រមទាំងអំពាវនាវ ឲ្យរដ្ឋាភិបាលប៉េកាំងក្នុងការបន្តធ្វើការ ឲ្យកាន់តែមានតម្លាភាពជាងនេះ។

" "

Die Zeit និង ARD បាននិយាយថា ពួកគេបានចាត់ទុកឯក សារដែលលេចធ្លាយនោះថា “ពិតប្រាកដ” ទោះបីជាទីក្រុង វ៉ាស៊ីនតោន មិនបានបញ្ជាក់ជាផ្លូវការក៏ដោយហើយប្រភពព័ត៌មាន ផ្សេងៗទៀតក៏បាននិយាយផងដែរ ថាអាជ្ញាធរអាល្លឺម៉ង់បានជូនដំណឹងជាផ្លូវការ ទៅស្ថានទូតអាមេរិកអំពីកិច្ចប្រជុំដែល បានពិពណ៌នានៅក្នុងឯកសារ៕

ប្រែសម្រួល៖ស៊ុនលី

To Top