ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា ប្រទេសចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់លើមន្ត្រី អនុវត្តច្បាប់របស់ប្រទេសចិន និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ដោយសហរដ្ឋអាមេរិក ដោយជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់សកម្មភាពខុសឆ្គងជាបន្ទាន់។
លោកស្រី ម៉ៅ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធថា “ថ្មីៗនេះ សហរដ្ឋអាមេរិក បានព្យាបាទនូវអ្វីដែលហៅថា “ការគាបសង្កត់ឆ្លងដែន” ការនិទានរឿងដោយប្រឌិតភស្តុតាង និងកាត់ទោសមន្ត្រីអនុវត្តច្បាប់របស់ចិន និងមន្ត្រីរដ្ឋាភិបាលដទៃទៀត។ ឧបាយកលនយោបាយដែលមានគោលបំណងផ្សព្វផ្សាយនិទានកថា “ការគំរាមកំហែងរបស់ចិន”។
លោកស្រីបានបន្ថែមថា ប្រទេសចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ហើយបានដាក់តំណាងយ៉ាងតឹងរ៉ឹង និងការជំទាស់យ៉ាងខ្លាំង ជាមួយភាគីសហរដ្ឋអាមេរិក តាមរយៈបណ្តាញការទូត និងការអនុវត្តច្បាប់។
មន្ត្រីនៃក្រសួងសន្តិសុខ សាធារណៈរបស់ប្រទេសចិន (MPS) កាលពីថ្ងៃពុធ បានចេញសេចក្តីថ្លែងការយ៉ាងម៉ឺងម៉ាត់ និងការជំទាស់យ៉ាងខ្លាំង ចំពោះតំណាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) និងការិយាល័យសហព័ន្ធ ស៊ើបអង្កេតទីក្រុងប៉េកាំង ជុំវិញការចោទប្រកាន់របស់ប៉ូលិសចិន នៅសហរដ្ឋអាមេរិក។
លោកស្រី ម៉ៅ បន្តថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើ គឺផ្ទុយនឹងអង្គហេតុមូលដ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈ និងនីតិរដ្ឋ។ វាមានសារៈសំខាន់ណាស់ក្នុងការធ្វើនយោបាយ និងប្រើប្រាស់ឧបករណ៍ច្បាប់។
លោកបានអះអាងថា “យើងទាមទារឱ្យបញ្ឈប់ជាបន្ទាន់ នូវទង្វើខុសឆ្គងបែបនេះ” ដោយបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិក មិនព្រមផ្លាស់ប្តូរផ្លូវ ហើយដើរលើផ្លូវខុសនោះ ៕
ប្រែសម្រួល ឈូក បូរ៉ា