ព័ត៌មានអន្តរជាតិ

ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បើកធ្វើកិច្ចប្រជុំ ដើម្បីធ្វើការវិភាគ និងស្រាវជ្រាវ ចំពោះស្ថានការណ៍សេដ្ឋកិច្ច និងការងារសេដ្ឋកិច្ច ពេលបច្ចុប្បន្ន

ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំនៅថ្ងៃទី ២៨ ខែមេសា ដើម្បីធ្វើការវិភាគ និងស្រាវជ្រាវ ចំពោះស្ថានការណ៍សេដ្ឋកិច្ច និងការងារ សេដ្ឋកិច្ច ពេលបច្ចុប្បន្ន ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ ។

អង្គប្រជុំបានសម្គាល់ថា ចាប់តាំងពីចូលឆ្នាំ២០២៣មក ការបង្ការនិងគ្រប់គ្រងការរាតត្បាត នៃជំងឺឆ្លងរបស់ប្រទេសចិន ទទួលបានជ័យជំនះយ៉ាងសំខាន់ ដោយសម្រេចបាន នូវការដំណើរការឡើងវិញ ជាប្រក្រតីនូវសេដ្ឋកិច្ច និងសង្គម កំណើនសេដ្ឋកិច្ចល្អប្រសើរ ជាងការរំពឹងទុក ហើយតម្រូវការទីផ្សារ បានស្តារឡើងវិញជាបណ្តើរៗ ។

អង្គប្រជុំបានបញ្ជាក់ថា ត្រូវធ្វើការអប់រំយ៉ាងស៊ីជម្រៅ នូវប្រធានបទស្តីពីការសិក្សា និងអនុវត្តគំនិត ស្តីពីសង្គមនិយមប្រកប ដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី របស់លោក Xi Jinping ហើយអនុវត្តជាក់ស្តែង តាមស្មារតីនៃកិច្ចប្រជុំការងារសេដ្ឋកិច្ចនៃមជ្ឈិមចិន ត្រូវប្រកាន់ខ្ជាប់នូវគោលលំនាំ ជាទូទៅនៃការងារ ស្វែងរកវឌ្ឍនភាព ប្រកបដោយស្ថិរភាព អនុវត្តតាមទស្សនៈអភិវឌ្ឍន៍ថ្មី ដោយពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ពន្លឿនការកសាង និម្មាបនកម្ម អភិវឌ្ឍន៍ថ្មី ធ្វើកំណែទម្រង់ និងបើកទូលាយយ៉ាងស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ រួមបញ្ចូលគ្នានូវប្រសិទ្ធភាព នៃគោលនយោបាយជាមួយ នឹង ការជំរុញភាពរស់រវើក នៃអង្គភាពអាជីវកម្ម ដើម្បីបង្កើត កម្លាំងចលករយ៉ាងខ្លាំង សម្រាប់ជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ធ្វើកិច្ចសម្របសម្រួលដើម្បីជំរុញ ការធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់នៃប្រតិបត្តិការសេដ្ឋកិច្ច កម្លាំងចលករក្នុងស្រុក កើនឡើងជាលំដាប់ និងការដោះស្រាយហានិភ័យជាបន្តបន្ទាប់ ក្នុងន័យជំរុញ ការលើកកម្ពស់គុណភាព សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងសម្រេចកំណើន ក្នុងកម្រិតយ៉ាងសមហេតុផល ៕

To Top