ព័ត៌មានអន្តរជាតិ

ចិនចោទអាមេរិក ធ្វើឲ្យអស្ថេរភាព ក្នុងឧបទ្វីបកូរ៉េ

បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិន បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកដែលមានផែនការ ក្នុងការបញ្ជូននាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែរ មកកាន់កូរ៉េខាងត្បូងនោះគឺជា ការបង្កភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់។

យោងតាមការចេញផ្សាយរបស់ RT បានសរសេរថាកាលពីដើមសប្តាហ៍ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសក្នុងការដាក់ពង្រាយ នាវាមុជទឹកដ៏ទំនើបទាំងនោះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងតាមរយៈកិច្ចប្រជុំជាមួយនឹង លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol។

ថ្លែងទៅកាន់សន្និសិទកាសែតមួយ កាលពីថ្ងៃសុក្រម្សិលមិញនេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកថាអាមេរិកដើម្បីសម្រេចបាន នូវផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន បានសម្រេចចិត្តដោយមិន យកចិត្តទុកដាក់ឡើយចំពោះសន្តិសុខ ក្នុងតំបន់ហើយបានទទូចក្នុងការ ប្រើប្រាស់បញ្ហាឧបទ្វីបដើម្បីបង្កើត ទៅជាភាពតានតឹង។

លោកស្រីបានចោទប្រកាន់​រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនថា​បានប្រើប្រាស់សង្គ្រាមយុទ្ធសាស្ត្រ បែបផ្នត់គំនិតដែលធ្លាប់ប្រើ ក្នុងសម័យសង្គ្រាមត្រជាក់និងក៏ដូចជា កំពុងព្យាយាមបំផ្លាញប្រព័ន្ធ មិនរីកសាយភាយនុយក្លេអ៊ែរ និងការខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនោះឲ្យត្រឡប់មកវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top