ព័ត៌មានអន្តរជាតិ

កាសែត New York Times៖ អាមេរិក ​ត្រៀម​វាយប្រហារ​ នុយក្លេអ៊ែរ​ នៅ​អ៊ុយក្រែន

បរទេស៖ កាសែត New York Times បានរាយការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងរៀបចំសម្រាប់ការវាយប្រហារ នុយក្លេអ៊ែរដែលអាចកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន ដោយភ្ជាប់ប្រទេសជាមួយនឹង បណ្តាញឧបករណ៍ចាប់សញ្ញា ដែលអាចកំណត់អត្តសញ្ញាណប្រភពដើម នៃការវាយប្រហារបរមាណូណាមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានផ្សាយកាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីរបស់ រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ (NNSA) របស់ទីក្រុងវ៉ាស៊ីនតោនថា ឧបករណ៍ចាប់សញ្ញានឹងអាចរកឃើញ វិទ្យុសកម្មពីគ្រាប់បែកវិទ្យុសកម្ម ឬអាវុធនុយក្លេអ៊ែរ។

កាសែតនេះបានផ្សាយទៀតថា “មួយផ្នែក គោលដៅគឺធ្វើឱ្យប្រាកដថា ប្រសិនបើរុស្ស៊ីបំផ្ទុះអាវុធវិទ្យុសកម្ម នៅលើដីអ៊ុយក្រែន ហត្ថលេខាបរមាណូ និងពិរុទ្ធភាពរបស់ទីក្រុងម៉ូស្គូ អាចត្រូវបានផ្ទៀងផ្ទាត់” ។

បណ្តាញឧបករណ៍ ចាប់សញ្ញាវិទ្យុសកម្ម កំពុងត្រូវបានដាក់ពង្រាយ “ទូទាំងតំបន់” ហើយនឹងអាច “កំណត់លក្ខណៈទំហំ ទីតាំង និងផលប៉ះពាល់នៃការផ្ទុះនុយក្លេអ៊ែរ” នេះបើយោងតាមអង្គភាព NNSA ហៅថាក្រុមគាំទ្រថាមពលនុយក្លេអ៊ែរ (NEST)។

អង្គភាពនេះត្រូវបានគេរាយការណ៍ថា កំពុងធ្វើការជាមួយអ៊ុយក្រែន ដើម្បីដំឡើងឧបករណ៍ចាប់សញ្ញា បណ្តុះបណ្តាលបុគ្គលិក ត្រួតពិនិត្យទិន្នន័យ និងព្រមានអំពីកម្រិតគ្រោះថ្នាក់នៃវិទ្យុសកម្ម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top