បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសតួគី បានបើកការវាយប្រហារសម្លាប់ បានមេដឹកនាំ IS ម្នាក់នៅក្នុងប្រទេសស៊ីរី។
យោងតាមការអះអាង ដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតីតួគី Recep Tayyip Erdogan បានឲ្យដឹងដែរថាមេដឹកនាំ IS ដែលមានឈ្មោះថា Abu Hussein al Qurayshi បានមកដឹកនាំក្រុមភេវរកម្មនេះ ជំនួសមេដឹកនាំចាស់ ដែលបានបាត់បង់ជីវិត កាលពីខែកុម្ភៈកន្លងមកនេះប៉ុណ្ណោះ។
លោកប្រធានាធិបតី បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ TRT តួគីទៀតថាប្រតិបត្តិការរបស់យោធាតួគី បានប្រព្រឹត្តទៅយ៉ាងជោគជ័យ តាំងតែពីថ្ងៃសៅរ៍ក្នុងទីក្រុងភាគខាងជើង ប្រទេស Jandaris ក្បែរនឹងព្រំដែននៃប្រទេសតួគី។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ BBC មិនហ៊ានអះអាង ការប្រកាសរបស់លោកប្រធានាធិបតីថា ជាការពិតឬយ៉ាងណានៅឡើយទេ ខណៈដែលក្រុម IS ក៏មិនទាន់ចេញមកប្រតិកម្មនៅឡើយដែរ ចំពោះបញ្ហានេះ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
