ព័ត៌មានអន្តរជាតិ

ប្រទេសបារាំង នឹងឃើញការធ្វើបាតុកម្ម ធំបំផុតក្នុងខែឧសភានេះ ដែលមិនធ្លាប់កើតមាន ក្នុងរយៈពេល ៣០-៤០ ឆ្នាំនេះ

" "

បរទេស៖ លោក Laurent Berger អគ្គលេខាធិការនៃសហភាព ការងារប្រជាធិបតេយ្យបារាំង (CFDT) បាននិយាយកាលពីថ្ងៃអាទិត្យថា បាតុកម្មនៅថ្ងៃទី ១ ខែឧសភា នឹងក្លាយជាបាតុកម្មដ៏ធំបំផុត នៅក្នុងប្រទេសបារាំងក្នុងរយៈពេល ៣០-៤០ ឆ្នាំ មកនេះ ដោយមនុស្សនៅតែបន្តតវ៉ា ប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីលោក ម៉ាក្រុង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ សហជីពឈានមុខគេរបស់ ប្រទេសបារាំងបានអំពាវនាវឱ្យ មានកូដកម្មទូទាំងប្រទេសប្រឆាំងនឹង កំណែទម្រង់នៅថ្ងៃទី ១ ខែឧសភា។ លោក Berger បានប្រាប់ទូរទស្សន៍ LCI ថា “វានឹងក្លាយជាថ្ងៃទី១ ខែឧសភាដ៏ធំបំផុតទាក់ទងនឹង បញ្ហាសង្គមក្នុងរយៈពេល ៣០-៤០ ឆ្នាំ” ។

" "

យោងតាម CFDT ប្រជាជនចំនួន ១,៥ លាននាក់អាចធ្វើដំណើរតាមផ្លូវ ទូទាំងប្រទេសបារាំងនៅថ្ងៃទី១ ខែឧសភា ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ ប្រាក់សោធននិវត្តន៍របស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបារាំងរំពឹងថា មនុស្សរហូតដល់ ៦៥ម៉ឺននាក់ នឹងចូលរួមក្នុងបាតុកម្មនៅខែឧសភា។ ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា មនុស្សប្រហែលពី ១០០ ០០០នាក់ ទៅ ១៦០ ០០០នាក់ ជាធម្មតាចូលរួមក្នុងការប្រមូលផ្តុំ នៅក្នុងប្រទេសបារាំងនៅថ្ងៃនោះ។

" "

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយនៅមុននេះថា មន្ត្រីអនុវត្តច្បាប់ប្រហែល ១២ ០០០ នាក់ នឹងត្រូវដាក់ពង្រាយ នៅទូទាំងប្រទេសបារាំង ដោយមានមន្ត្រីចំនួន ៥ ០០០ នាក់នៅក្នុងរដ្ឋធានីបារាំងតែម្នាក់ឯង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top