បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក Texas ក្នុងទីក្រុង Houston អជ្ញាធរបានរៀបចំធ្វើសមយុទ្ធត្រៀមទ្រង់ទ្រាយ ដ៏ធំមួយករណីមានការវាយ ប្រហារដោយគ្រាប់ បែកនុយក្លេអ៊ែ រណាមួយកើតឡើង។
សមយុទ្ធត្រៀមគ្រាអាសន្នកម្រិតខ្ពស់ ដែលមានការចូលរួមពីសំណាក់ ក្រុមកងកម្លាំងយោធាផងយន្តហោះចម្បាំងផង ព្រមទាំងក្រុមអជ្ញាធរក្នុងស្រុក និងក៏ដូចជាក្រុមការងារសង្គ្រោះបន្ទាន់ដោយពួក គេនឹងធ្វើប្រតិបត្តិការនៅក្នុង ឧបករណ៍ការពារ ផ្ទាល់ខ្លួនដើម្បីអនុវត្តកិច្ចការងារ សង្គ្រោះក្នុងលក្ខខណ្ឌជាក់ស្តែង។
ប្រភពដដែលបានអះអាងទៀតថាថា សមយុទ្ធរយៈពេលប្រាំថ្ងៃគឺជាផ្នែកមួយ នៃសមយុទ្ធប្រចាំឆ្នាំរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកដែលបានគ្រោងទុកជាទៀងទាត់ ដោយកត់សម្គាល់ថា លំហាត់ហ្វឹកហ្វឺននឹងមិនបង្កហានិភ័យ ឬការរំខានដល់សាធារណជនឡើយ។
គួរឱ្យដឹងថា ការបណ្តុះបណ្តាលស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងតំបន់ផ្សេងៗ នៅទូទាំងសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ 2012មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី