ព័ត៌មានអន្តរជាតិ

អាមេរិក ជឿជាក់ថា យោធារុស្ស៊ីស្លាប់ដល់ទៅ ២ម៉ឺននាក់ គិតត្រឹមទីក្រុង Bakhmut

បរទេស៖ ទូរទស្សន៍​ BBC នៅថ្ងៃបានចេញផ្សាយថា យោធារបស់ប្រទេសរុស្សីដែលបាន បាត់បង់ជីវិតនៅក្នុងសមរភូមិទីក្រុង Bakhmut ប្រទេសអ៊ុយក្រែនបានកើនឡើង ទៅដល់ជាង ២ម៉ឺននាក់មក ហើយគិតត្រឹមរយៈពេល ៥ខែចុងក្រោយនេះ។

ប្រភពដដែលបានឲ្យដឹងដែរថា ក្រៅពីនោះចំនួនអ្នករងរបួស ដល់ទៅជាង៨ម៉ឺននាក់ ដែលនេះសុទ្ធតែជាតួលេខត្រូវបាន ប្រកាសដោយសេតវិមានរបស់ សហរដ្ឋអាមេរិកនិងអ្នកនាំពាក្យ របស់ក្រុមប្រឹក្សាជាតិសន្តិសុខលោក John Kirby។

ក្នុងនោះផងដែរអាមេរិកក៏បានបញ្ជាក់ដែរថា ពាក់កណ្តាលនៃយោធារុស្សី ដែលបានបាត់បង់ជីវិតគឺជា ក្រុមស៊ីឈ្នួលធ្វើសង្គ្រាម Wagner ខណៈដែលរុស្សីនៅតែបានកំណត់ យកទីតាំងទីក្រុងនេះគឺជាគោលដៅអទិភាព ដែលខ្លួនចង់បានពីអ៊ុយក្រែននៅឡើយ។

ការដណ្តើមយកទីក្រុងនេះនឹងនាំឱ្យ រុស្ស៊ីខិតទៅជិតគោលដៅរបស់ខ្លួន ក្នុងការគ្រប់គ្រងតំបន់ Donetsk ទាំងមូល ដែលជាតំបន់មួយក្នុងចំណោម តំបន់ចំនួនបួននៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនដែលត្រូវបាន បញ្ចូលដោយរុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីការបោះឆ្នោតប្រជាមតិ ដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ នៅខាងក្រៅប្រទេសរុស្ស៊ីថាជាការបោកប្រាស់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top