ព័ត៌មានអន្តរជាតិ

លោក Xi Jinping លើកទឹកចិត្តយុវជនឱ្យហ្វឹកហាត់ ឱ្យមានជំនាញខ្លាំងតាមរយៈ ដំណើរឆ្លងកាត់ផ្ទាល់ខ្លួន

ថ្ងៃទី ៤ ខែសភាជាទិវាយុវជន៤ ឧសភាប្រទេសចិន។ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានមានប្រសាសន៍ថា ក្នុងឆាកជីវិតមនុស្សមានយុវវ័យតែមួយលើកទេ។ នាពេលបច្ចុប្បន្ន យុវវ័យគឺសម្រាប់ធ្វើការខិតខំតស៊ូ , នាពេលអនាគត យុវវ័យគឺសម្រាប់ ទុកជាអនុស្សាវរីយ៍។ ផ្លូវរបស់ជីវិត មានភាពស្មើរាបផង ក៏មានភាពរដិបរដុបផងដែរ។

លោកក៏ចេះតែចែករំលែកពីរឿងរ៉ាវយុវវ័យរបស់ខ្លួន ដើម្បីលើកទឹកចិត្តយុវជនឱ្យហ្វឹកហាត់ ឱ្យមានជំនាញខ្លាំងតាមរយៈ ដំណើរឆ្លងកាត់ផ្ទាល់ខ្លួន។


ខែឧសភាឆ្នាំ ២០១៣ ពេលចូលរួមសកម្មភាពក្នុងឱកាសទិវាយុវវ័យ ៤ ឧសភា លោក Xi Jinping បានថ្លែងថា “បន្ទាប់ពីខ្ញុំទៅរស់នៅនិងធ្វើការនៅជនបទ ខ្ញុំបានបង្កើតនូវបាវចនាមួយ ពោលគឺអ្វីៗចាប់ផ្ដើមពីការកសាងខ្លួនឯង។

បើមិនដឹងពីអ្វីមួយ នឹងមានភាពអាម៉ាស់ ហេតុនេះខ្ញុំរៀនសូត្រដើម្បីក្រេបយកចំណេះដឹងប្រៀបដូចជាស្រេកទឹក។ ពេលទៅឃ្វាលពពែលើភ្នំ ខ្ញុំយកសៀវភៅតាមខ្លួន បន្ទាប់ពីដាក់ពពែលើជម្រាលភ្នំហើយ ខ្ញុំក៏ចាប់ផ្តើមអានសៀវភៅ។

ពេលកាប់ដីក្នុងវាលស្រែ បើឈប់សម្រាកបន្តិច ខ្ញុំក៏យកវចនានុក្រមស៊ីនហួមកទន្ទិញពិន័យរបស់អក្សរមួយ ដើម្បីប្រមូលផ្តុំបន្តិចម្តងៗ ។ ខ្ញុំបាន រស់នៅជនបទអស់រយៈពេលប្រាំពីរឆ្នាំ ប៉ុន្តែខ្ញុំមិនគិតថាបានខ្ជះខ្ជាយពេល វេលា ប្រាំពីរ ឆ្នាំនោះទេ ពីព្រោះខ្ញុំបានបង្កើតមូលដ្ឋានគ្រឹះនៃចំណេះដឹងជាច្រើននៅពេលនោះ។ ឥឡូវ អ្នកទាំងអស់គ្នា មានលក្ខខណ្ឌរៀនសូត្រល្អណាស់ រឹតតែត្រូវខិតខំរៀនសូត្រឱ្យបានល្អ ដើម្បីឱ្យមានជំនាញដ៏ឆ្នើម។”


នាខែធ្នូឆ្នាំ២០១៤ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅសាខាសាលាថ្មី Hengqinនៃសកលវិទ្យាល័យ ម៉ាកាវដោយលើកឡើងថា ខ្លួនលោកផ្ទាល់ពេលនៅក្មេងក៏ចូលចិត្តអានសៀវភៅវប្បធម៌ចិនណាស់ដែរ បានរៀន សូត្រម្តងមួយៗ ជាប់រហូតមក។ រហូតដល់បច្ចុប្បន្ននេះ ពេលមានទំនេរលោកយកសៀវភៅមួយក្បាលមកអាន អានសៀវភៅម្ដងៗសុទ្ធតែទទួលបានអត្ថប្រយោជន៍។ វប្បធម៌ចិនមានប្រវត្តិយូរអង្វែង និងមានខ្លឹមសារយ៉ាង ជ្រាលជ្រៅនិងសម្បូរបែប វាដូចជាកំណប់ទ្រព្យមួយ បើរៀនសូត្រហើយ យើងនឹងទទួល អត្ថប្រយោជន៍ពេញមួយជីវិត។

យើងគួរក្រេបយកខ្លឹមរបស់វា និងជម្រុះចោល កំទេចកំទីរបស់វា ក៏ដូចជាបំពេញបន្ថែមអត្ថន័យ យុគសម័យ ថ្មីដល់វប្បធម៌ប្រពៃណីចិន ដើម្បីធ្វើឱ្យវាក្លាយជាការស្វែងរកខាងស្មារតីនិងក្រមប្រតិបត្តិរបស់យើង៕

To Top