បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា បេក្ខជននាយករដ្ឋមន្ត្រី ឈានមុខគេមួយរូប របស់ប្រទេសថៃឡង់ដ៏ លោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធនេះបានថ្លែងថា លោកស្រីនឹងបន្តយុទ្ធនាការនៅសប្តាហ៍ក្រោយ បន្ទាប់ពីសម្រាលកូនកាលពីប៉ុន្មានថ្ងៃមុន ហើយនៅតែមានទំនុកចិត្ត លើការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ។
លោកស្រី Paetongtarn វ័យ៣៦ឆ្នាំ ដែលជាអ្នកនាំមុខគេ ក្នុងការស្ទង់មតិជាច្រើន សម្រាប់ការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងរយៈពេល១ខែ ដើម្បីបង្ហាញកូនទី២ របស់លោកស្រីឈ្មោះ Prutthasin ដែលមានឈ្មោះហៅក្រៅថា Thasin ដែលកើតកាលពីថ្ងៃចន្ទ ។
គណបក្សភឿថៃ របស់លោកស្រីក៏កំពុងនាំមុខគេ ក្នុងការស្ទង់មតិនាពេលថ្មីៗនេះ ហើយបានឈ្នះរាល់ការបោះឆ្នោត ចាប់តាំងពីឆ្នាំ២០០១ រួមទាំងការភ្លាត់ស្នៀតចំនួន២ ។
លោកស្រីបានប្រាប់ដល់សន្និសីទ សារព័ត៌មាននៅមន្ទីរពេទ្យបាងកកភ្លាមៗ បន្ទាប់ពីណែនាំកូនថ្មីរបស់នាងនៅក្នុងកន្លែង ភ្ញាស់ដែលនាងពិពណ៌នាថា ជា “ពរជ័យ” ថា “ប្រទេសថៃឡង់ដ៏ ត្រូវការផ្លាស់ប្តូរ ហើយគណបក្សភឿថៃ គឺជាចម្លើយតែមួយគត់” ។
“យើងមិនអាចរង់ចាំទៀតទេ… ប្រសិនបើបក្សភឿថៃអាចឈ្នះភ្លូកទឹកភ្លូកដី និងធ្វើជារដ្ឋាភិបាល យើងអាចធ្វើការផ្លាស់ប្តូរភ្លាមៗ” ។
អ្នកវិភាគភាគច្រើនរំពឹងថា គណបក្សភឿថៃ នឹងធ្លាក់ចុះពីការភ្លូកទឹកភ្លូកដី ហើយនឹងត្រូវ បង្កើតសម្ព័ន្ធភាព ដែលខ្លួនមិនបានធ្វើនៅក្នុង ការបោះឆ្នោតឆ្នាំ២០១៩ ។ នោះជាការស្ទង់មតិលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលរបស់ម្តាយមីង របស់លោកស្រីគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា