បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានប្រកាស ក្នុងការបញ្ចេញជំនួយជាអាវុធ ដែលមានទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។
ការប្រកាសដែលត្រូវបាន យកមកចេញផ្សាយដោយ RT លើកនេះធ្វើឡើងនៅមុនពេល ដែលអ៊ុយក្រែនគ្រោងនឹងរៀបចំ ផែនការវាយប្រហារទៅលើ កងកម្លាំងយោធារុស្សីនាពេលខាងមុខ ហើយខណៈពេលដែលអ៊ុយក្រែន កំពុងខ្វះខាតគ្រាប់រំសេវផលិតគ្រាប់ផង ដែលវានឹងអាចជួយដោះស្រាយបញ្ហា កំពុងប្រឈមមុខនេះបានមួយគ្រា ។
ជំនួយយោធាលើកនេះពីសហរដ្ឋអាមេរិក គឺជាជំនួយយោធាលើកទី៣៧ ហើយសម្រាប់ប្រទេសអ៊ុយក្រែន គិតចាប់តាំងតែពីខែសីហា ឆ្នាំ២០២១ ហើយចំនួនសរុបគិតជាទឹកប្រាក់ មានប្រមាណជា ៣៥,៧ពាន់លានដុល្លារ គិតចាប់តាំងតែពីពេលដែលរុស្សី បានបើកប្រតិបត្តិការ ពិសេសលើប្រទេសអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍ របស់មន្ទីរប៉ង់តាហ្គោន កញ្ចប់យោធាទាំងនោះរួមមាន គ្រាប់រំសេវសម្រាប់កាំភ្លើងធំ HIMARS ដែលផ្តល់ដោយអាមេរិករបស់អ៊ុយក្រែន កាំជ្រួច 155 មីលីម៉ែត្រ និងកាំភ្លើងធំ កាំភ្លើងត្បាល់ កាំជ្រួចដឹកនាំដោយខ្សែ មីស៊ីលប្រឆាំងរថក្រោះបាញ់ស្មា និងគ្រាប់រ៉ុក្កែត Hydra-70ផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី