ប៉េកាំង ៖ អ្នកជំនាញចិន បានចង្អុលបង្ហាញថា កិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក គឺគ្រាន់តែបន្តឆ្ពោះ ទៅរកគោលដៅ យុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់ខ្លួន ក្នុងការប្រឆាំងនឹងប្រទេសចិនប៉ុណ្ណោះ ដែលអ្នកជំនាញចិនបានចង្អុលបង្ហាញ ខណៈដែលអាមេរិក នឹងបើកស្ថានទូតថ្មី នៅតុងហ្គាក្នុងខែនេះ ។
ដោយគូរភាពផ្ទុយគ្នារវាងចេតនា របស់សហរដ្ឋអាមេរិក ក្នុងការដាក់ប្រទេសក្នុងតំបន់ឱ្យឈានមុខគេក្នុងការប្រកួតប្រជែងប្រឆាំងនឹងប្រទេសចិន និងការប្តេជ្ញាចិត្ត និងការចូលរួមចំណែក ពិតប្រាកដរបស់ប្រទេសចិន ក្នុងការជួយអភិវឌ្ឍតំបន់នេះ អ្នកជំនាញជឿថា ប្រទេសប៉ាស៊ីហ្វិកនឹង ធ្វើការជ្រើសរើសប្រកបដោយភាពឆ្លាតវៃ និងជាក់ស្តែង។
អ្នកការទូតកំពូលអាមេរិក ប្រចាំតំបន់អាស៊ីបូព៌ាលោក Daniel Kritenbrink បានបង្ហាញផែនការនេះ ដល់អនុគណៈកម្មាធិការ នៃគណៈកម្មាធិការទំនាក់ទំនងការ បរទេសព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ។ លោកក៏បានឲ្យដឹងផងដែរថា សហរដ្ឋអាមេរិក កំពុងបន្តទំនាក់ទំនងជាមួយវ៉ានូអាទូ និងគីរីបាទី អំពីការបើកស្ថានទូតថ្មី ដែលបានស្នើឡើងនៅក្នុងប្រទេសទាំងនោះ ។
អ្នកជំនាញបានឲ្យដឹងទៀតថា វិធានការនេះគឺជាកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់សហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិន និងប្រជាជាតិប៉ាស៊ីហ្វិកខាងត្បូង ខណៈដែលប្រទេសនេះបានបើកស្ថានទូត របស់ខ្លួនឡើងវិញនៅកោះ Solomon ក្នុងខែកុម្ភៈ បន្ទាប់ពីអវត្តមានអស់រយៈពេល ៣០ ឆ្នាំ ។
សហរដ្ឋអាមេរិក បានយកចិត្តទុកដាក់តិចតួច ចំពោះប៉ាស៊ីហ្វិកខាងត្បូងក្នុងប៉ុន្មាន ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វាបានរកឃើញថាឥទ្ធិពល របស់ចិនបានកើនឡើង យ៉ាងឆាប់រហ័ស នៅក្នុងតំបន់ទាំងនេះ ហើយប្រជាជនក្នុងតំបន់ និងរដ្ឋាភិបាលបានស្វាគមន៍ វត្តមានរបស់ប្រទេសចិន។
វាច្បាស់ណាស់ថា សហរដ្ឋអាមេរិក មិនស្មោះត្រង់ក្នុងការជួយប្រទេសទាំងនេះ សម្រាប់ការអភិវឌ្ឍន៍នោះទេ ប៉ុន្តែគ្រាន់តែខ្វល់អំពី “ការប្រកួតប្រជែងអំណាច ដ៏អស្ចារ្យ” ជាមួយប្រទេសចិនប៉ុណ្ណោះ នេះបើតាមលោក Li Haidong សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកិច្ចការបរទេសចិន បានប្រាប់ Global Times កាលពីថ្ងៃពុធ ។
កិច្ចសហប្រតិបត្តិការ និងគម្រោងនានា របស់ចិននៅក្នុងតំបន់គឺសំដៅនាំយកការអភិវឌ្ឍន៍ និងវិបុលភាពដល់តំបន់ ខណៈដែលសហរដ្ឋអាមេរិកព្យាយាម ដាក់តំបន់នេះនៅជួរមុខនៃការប្រកួតប្រជែងប្រឆាំងនឹងប្រទេសចិន។ បណ្តាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក មានទំនោរមិនចូលភាគីរវាងចិន និងអាមេរិក ប៉ុន្តែបានមើលឃើញតាមរយៈការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ហើយពួកគេនឹងថ្លឹងថ្លែងការ សន្យារបស់សហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តពិតប្រាកដ របស់ចិនក្នុងការសម្រេចចិត្ត ក្នុងការពេញចិត្ត ចំពោះផលប្រយោជន៍របស់ពួកគេ ។
នៅក្នុងខែមេសា ឆ្នាំ២០២២ ប្រទេសចិន និងកោះ Solomon បានប្រកាសថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីចំនួន១។ មុនការប្រកាសនេះ សហរដ្ឋអាមេរិក និងអូស្ត្រាលីបាននឹងកំពុងនិយាយ បំផ្លើសនូវអ្វីដែលហៅថា កង្វះតម្លាភាព និងអ្វីដែលហៅថាចេតនារបស់ចិន ក្នុងការកសាងមូលដ្ឋានយោធា នៅក្នុងប្រទេសកោះនេះ ដើម្បីបង្ហាញការគំរាមកំហែងរបស់ចិន៕