ព័ត៌មានអន្តរជាតិ

ចុះហត្ថលេខា ! អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្លាយជាស្ថាប័នផ្សាយបន្តផ្ទាល់ ដ៏សំខាន់នៃការប្រកួតកីឡាអូឡាំពិក ក្រុងប៉ារីស តាមសេចក្តីអញ្ជើញជាផ្លូវការ

ថ្ងៃទី៦ ខែឧសភា ក្រុមហ៊ុនសេវាកម្មផ្សាយបន្តផ្ទាល់ អូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ OBS និង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហៅកាត់ CMG បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់អំពីកិច្ចសហប្រតិបតិ្តការនៅក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្លាយជាស្ថាប័នផ្សាយបន្តផ្ទាល់ដ៏សំខាន់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសតាមសេចក្តីអញ្ជើញជាផ្លូវការ ។ ភាគីទាំងពីរនឹងបង្កើតយន្តការសហប្រតិបតិ្តការក្នុងរយៈពេលយូរ រួមគ្នាជំរុញការផ្សព្វផ្សាយស្មារតីអូឡាំពិកយ៉ាងទូលំទូលាយ ។ លោក Bach ប្រធាននៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខា ។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដៃគូល្អដែលអាចជឿទុកចិត្តបានរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានក្លាយជាពាណិជ្ជករផ្សាយបន្តផ្ទាល់ដ៏សំខាន់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសតាមសេចក្តីអញ្ជើញ ហើយនឹងចាត់បញ្ជូនក្រុមផ្សាយបន្តផ្ទាល់ដែលមានសមាជិកលើសពី២ពាក់នាក់ ដើម្បីផ្តល់កម្មវិធីកីឡាអូឡាំពិកដ៏ល្អឥតខ្ចោះដល់ទស្សនិកជនរាប់រយលាននាក់នៅទូទាំងពិភពលោក ។

លោក Bach បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដៃគូប្រព័ន្ធសារព័ត៌មានដ៏សំខាន់បំផុតនៅទូទាំងពិភពលោករបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ការគាំទ្ររបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានសារសំខាន់ណាស់ចំពោះការអភិវឌ្ឍចលនាអូឡាំពិក ។ លោករំពឹងទុកថា ឆ្លងតាមរយៈសេវាកម្មសោតទស្សន៍នៃការប្រកួតកីឡាអូឡាំពិកដ៏ល្អបំផុត អាចបង្ហាញពីភាពទាក់ទាញដ៏ពិសេសនៃវិញ្ញាសារកីឡាទាំងនេះទៅកាន់ទស្សនិកជន ជាពិសេសគឺយុវជននៅទូទាំងពិភពលោក ក៏ដូចជាធ្វើឱ្យគុណតម្លៃអូឡាំពិកស្តីពីភាពមិនធម្មតា មិត្តភាពនិងការគោរព  មិនបែងចែកព្រំដែននិងជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជន ៕

To Top