ព័ត៌មានអន្តរជាតិ

អ៊ឺរ៉ុប មានផែនការ ដាក់ទណ្ឌកម្មចិន ចំពោះការបន្តធ្វើពាណិជ្ជកម្ម ជាមួយនឹងរុស្សី

" "

បរទេស៖ សហភាពអឺរ៉ុប កំពុងស្វែងរកលទ្ធភាព ក្នុងការរឹតបន្តឹងសេដ្ឋកិច្ចបន្ថែមទៀត ទៅលើប្រទេសរុស្សី តាមរយៈការដាក់ទណ្ឌកម្មប្រឆាំងទៅនឹង បណ្តាក្រុមហ៊ុនចិនធំៗ មួយចំនួន ដែលកំពុងបន្តធ្វើប្រតិបត្តិការ ពាណិជ្ជកម្មជាមួយគ្នា នៅលើយ។

យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាក្រុមហ៊ុនអ្នករកស៊ីលធំៗ របស់ចិនចំនួន៧ ត្រូវបានដាក់ចូលក្នុងបញ្ជីទណ្ឌកម្មថ្មី ដែលអឺរ៉ុបគ្រោងនឹងធ្វើការអនុវត្តច្បាប់ រឹតបន្តឹងហើយកិច្ចការងារនេះ នឹងត្រូវលើកយកមកពិភាក្សា នៅក្នុងសប្តាហ៍នេះហើយ។

" "

ប្រភពដដែលបានបន្តទៀតថាក្នុងនោះ គេសង្កេតឃើញមានក្រុមហ៊ុន នៅលើទឹកដីចិន ចំនួនដែលមានដូចជា 3HC និងក្រុមហ៊ុន King Pai Technology និងក្រុមហ៊ុនចំនួន៥ ដែលមានមូលដ្ឋាននៅក្នុងក្រុងហុងកុង ដូចជា Sinno Electronic, Sigma Technology, Asia Pacific Links, Tordan Industryនិង Alpha Trading Investments។

" "

គួរឲ្យដឹងដែរថាអាជីវកម្មនេះ ត្រូវបានគេរាយការណ៍ថាបានរងបទចោទប្រកាន់ ពីសកម្មភាពលក់ឧបករណ៍ ដែលអាចត្រូវបានប្រើប្រាស់ដោយទីក្រុងម៉ូស្គូ ក្នុងការផលិតអាវុធហើយ ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ចំណោម ​ក្រុមហ៊ុន​ទាំង​នេះ ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម​ រួច​ហើយនាពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top