ព័ត៌មានអន្តរជាតិ

ចិន ស្តីបន្ទោសអាមេរិក សាជាថ្មីជុំវិញ បញ្ហាកោះតៃវ៉ាន់

" "

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិនលោក Qin Gang បានធ្វើការបានថ្កោលទោសបេសកជន របស់សហរដ្ឋអាមេរិក ប្រចាំទីក្រុងប៉េកាំង ចំពោះអ្វីដែលលោកយល់ថា ជាការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ចំពោះតៃវ៉ាន់។

ក្នុងពេលជាមួយគ្នានេះផងដែរលោកក៏បាននិយាយដែរថា ប្រទេសរបស់លោកនឹងមិនយល់ព្រមក្នុងការ ពង្រឹងបណ្តាញ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងឡើយហើយនឹងមិនទទួល បានសម្បទាននយោបាយ ណាមួយពីសេតវិមានជាមុនដា់ខាត។

" "

យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានបន្តទៀតថា៖សហរដ្ឋអាមេរិក មិនគួរនិយាយអំពីការប្រាស្រ័យ ទាក់ទងគ្នានោះទេ ខណៈពេលដែលកំពុងបន្តគាបសង្កត់ និងទប់ស្កាត់ដំណោះស្រាយរបស់ប្រទេសចិន នោះហើយអាមេរិក គួរគោរពបន្ទាត់ព្រំដែនរបស់ចិន និងបន្ទាត់ខ្សែក្រហមផងព្រមទាំងបញ្ឈប់រាល់ការព្យាយាម ធ្វើការបំផ្លាញដែន អធិបតេយ្យ ភាពសន្តិសុខនិងការវិវត្តទៅនៃអត្ថប្រយោជន៍របស់ចិន។

" "

គួរឲ្យដឹងដែរថាភាព​តានតឹង​បាន​កើន​ឡើង​រវាង​អាមេរិក និង​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​សារ​ជំហរ​រៀងៗ​ខ្លួន​របស់​ប្រទេស​ទាំងពីរ​ទាក់ទង​នឹងបញ្ហាកោះ​តៃវ៉ាន់ហើយដែលរដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែបញ្ជាក់ប្រាប់ថាខ្លួន នៅតែចាត់ទុកកោះនេះគឺជាទឹកដីអធិបតេយ្យភាពរបស់ខ្លួនជានិច្ចមិនអាចបាត់បង់ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top