បរទេស៖ ប្រធានគណកម្មការស៊ើបអង្កេត របស់ប្រទេសរុស្សីលោក Aleksandr Bastrykin កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអះអាងថា កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន បានសម្លាប់ពលរដ្ឋស៊ីវិល របស់រុស្សីនៅក្នុងតំបន់ Donbass ដល់ទៅ៥០០០នាក់ មកហើយគិតចាប់តាំងតែពីឆ្នាំ២០១៤។
យោងតាមការចេញផ្សាយរបស់ RT លោកបានបង្ហាញអំពីចំនួន ខណៈពេលដែលរៀបរាប់ ពីការងាររបស់ទីភ្នាក់ងាររបស់គាត់ ក្នុងការកាត់ទោសឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់នៃរបប Kievក្នុងអំឡុងពេលវេទិកាច្បាប់ យុវជនអន្តរជាតិនៅទីក្រុង St. Petersburg កាលពីថ្ងៃពុធ។
Bastrykin បានបង្ហាញឱ្យដឹងទៀតដែរថា មានអនីតិជនចំនួន ១៣៨ នាក់ក្នុងចំណោមជនរងគ្រោះ ដែលគណៈកម្មាធិការស្វែងរកយុត្តិធម៌។ មន្ត្រីបានបន្ថែមថា ជនស៊ីវិលជាង៩៥០០នាក់ រួមទាំងកុមារចំនួន ៤៤៤នាក់ បានរងរបួសនៅក្នុងតំបន់ Donbass ដោយសារការបាញ់ប្រហាររបស់ អ៊ុយក្រែនក្នុងអំឡុងពេលដូចគ្នានេះ។
គួរឲ្យដឹងដែរថាកាលពីដើមសប្តាហ៍នេះ សាធារណរដ្ឋប្រជាមានិត Donetsk បានអះអាងថា ប្រជាជនរបស់ខ្លួនជាង ៤៥០០ នាក់បានបាត់បង់ជីវិតចាប់តាំងពី ការចាប់ផ្តើមនៃការកើនឡើងនៃជម្លោះនៅ Donbass គិតត្រឹម១៧ខែកុម្ភៈ ប៉ុន្មានថ្ងៃមុនពេលដែលទីក្រុងម៉ូស្គូ ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន៕
ប្រែសម្រួល៖ ស៊ុន លី