ព័ត៌មានអន្តរជាតិ

លោកQinGang ៖ ចាំបាច់ត្រូវគាំពារ សណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ចាំបាច់ត្រូវសម្រេច ការបង្រួបបង្រួមជាតិចិន


ថ្ងៃទី១០ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក QinGang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួង ការបរទេសចិន បានថ្លែងសុន្ទរកថា ក្នុងពេលអញ្ជើញទៅទស្សនា ទីតាំងចាស់ នៃសន្និសីទPotsdam ។

លោកQinGang បានលើកឡើងថា សន្និសីទ Potsdam ដែលបើកធ្វើនៅឆ្នាំ១៩៤៥ បានដើរតួនាទីសំខាន់ សម្រាប់ការបង្កើតសណ្តាប់ធ្នាប់ បន្ទាប់ ពីសង្គ្រាមលោកលើកទី២ ហើយមាន អត្ថន័យពិសេស ជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនចិន ។ «សេចក្តីប្រកាស Potsdam» ដែលចេញផ្សាយបន្ទាប់ ពីបិទសន្និសីទ បានប្រកាសឡើងវិញ នូវកំណត់នៃ«សេចក្តីប្រកាសក្រុងគែរ» ក្នុងនោះ បូករួមទាំងដែន ដីចិន ដែល រួមទាំងកោះតៃវ៉ាន់ ដែលជប៉ុនលួចយកគឺ ត្រូវប្រគល់ឱ្យចិនវិញ ។ នេះជាសមិទ្ធផលសំខាន់ នៃសង្គ្រាមប្រឆាំង នឹងពួកហ្វាស៊ីសពិភពលោក ។ សមិទ្ធផលមួយនេះគឺបានមកពីការបូជា អាយុជីវិត និងឈាមស្រស់របស់ទាហាន និងជនស៊ីវិលចិន ចំនួន៣៥លាននាក់។

បច្ចុប្បន្ន អាមេរិកបានតែងអះអាង ពីការគាំពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានច្បាប់ កំណត់ជាមូលដ្ឋាន ប៉ុន្តែបែរទៅជាទាត់ចោល «សេចក្តីប្រកាសPotsdam»ដែលព្រាងឡើងដោយខ្លួនឯង ហើយទៅគាំទ្រ និងបណ្តែតបណ្ដោយ ចំពោះសកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យ “តៃវ៉ាន់ឯករាជ្យ” ដែលជាបានបំផ្លាញ ដល់សណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី២ បំផ្លាញដល់អធិបតេយ្យភាពនិងបូរាណភាពទឹកដីចិន ប្រជាជនចិន មិនអាចទទួលយកបាន ជាដាច់ខាត ៕

To Top