ព័ត៌មានអន្តរជាតិ

លោក បៃដិន ព្រមានថា ការងាររាប់លានកន្លែង ប្រឈមនឹងហានិភ័យ ប្រសិនបើបន្ទាត់ បំណុលមិនកើនឡើង

" "

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានព្រមានថា សេដ្ឋកិច្ចអាចឈានចូលដល់វិបត្តិសេដ្ឋកិច្ច និងកាត់បន្ថយ ការងាររាប់លាន កន្លែង លុះត្រាតែគណបក្សសាធារណរដ្ឋយល់ព្រមដំឡើងបន្ទាត់បំណុលចំនួន ៣១,៤ពាន់ពាន់ លានដុល្លាររបស់ប្រទេសនេះ មុនពេលកំណត់ ដែលខិតជិតមកដល់។

នៅក្នុងសុន្ទរកថាបែបយុទ្ធនាការមួយនៅក្នុងសង្កាត់ swing ក្នុងរដ្ឋញូវយ៉ក កាលពីថ្ងៃពុធ លោក បៃដិន បានចោទប្រកាន់ ពួកសាធារណរដ្ឋថាបានធ្វើជាចំណាប់ ខ្មាំងសេដ្ឋកិច្ចដោយទាមទារការកាត់បន្ថយការចំណាយ “បំផ្លិចបំផ្លាញ” ជាថ្នូរនឹងការបង្កើនដែនកំណត់បំណុល។

" "

លោក បៃដិន បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Valhalla ទីក្រុងញូវយ៉កថា “យើងកំពុងនាំយកការងារត្រឡប់ មកវិញនៅទូទាំងសហរដ្ឋអាមេរិក” លោក បៃដិន បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Valhalla ទីក្រុងញូវយ៉ក ដែលជាផ្ទះរបស់មណ្ឌលសភា ដែលគណបក្សសាធារណរដ្ឋ បានឈ្នះយ៉ាងចង្អៀតនៅក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា។

" "

លោកបានលើកឡើងថា “នេះមិនមែនជាពេលដែលត្រូវដាក់ហានិភ័យទាំងអស់ គំរាមកំហែងដល់វិបត្តិសេដ្ឋកិច្ច ធ្វើឱ្យមានហានិភ័យការងាររាប់លាន ធ្វើឱ្យខូចដល់ជំហររបស់អាមេរិកក្នុងពិភពលោក”។

រដ្ឋបាលលោក បៃដិន និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានតស៊ូស្វែងរកចំណុចរួមលើការបង្កើន ឬព្យួរពិដានបំណុល ដើម្បីការពារសហរដ្ឋអាមេរិក ពីការសងបំណុលរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top