គៀវ ៖ កាសែត Newsweek របស់អ៊ុយក្រែន ត្រូវបានគេប្រាប់ឱ្យដឹងថា មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដល់កងកម្លាំង ប្រដាប់អាវុធរបស់អ៊ុយក្រែន នឹងបង្ហាញពីបញ្ហាប្រឈមថ្មី ដ៏លំបាក សម្រាប់វិស័យការពារជាតិរុស្ស៊ី ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានប្រាប់សមាជិកសភារបស់ចក្រភពអង់គ្លេសថា មីស៊ីលនាំផ្លូវ Storm Shadow រយៈចម្ងាយឆ្ងាយ “ឥឡូវនេះកំពុងចូលទៅក្នុង ឬស្ថិតនៅក្នុងប្រទេសខ្លួនឯង”។ លោកមិនបានបញ្ជាក់ថា ចំនួនមីស៊ីលសរុបប៉ុន្មានគ្រាប់ នឹងត្រូវបញ្ជូនទៅអ៊ុយក្រែននោះ។
អ៊ុយក្រែន បានស្នើសុំម្តងហើយម្តងទៀតអំពីសមត្ថភាព ធ្វើវាយប្រហាររយៈចម្ងាយឆ្ងាយ ប៉ុន្តែអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ មានការស្ទាក់ស្ទើរក្នុងការ ផ្គត់ផ្គង់អាវុធ ដែលអាចត្រូវបានគេមើលឃើញថា ជាការកើនឡើង ឬផ្តល់លទ្ធភាពឱ្យអ៊ុយក្រែន ក្នុងការវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន បានទទូចថា ខ្លួននឹងមិនប្រើប្រាស់ សមត្ថភាពបែបនេះ ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងព្រំដែនរបស់រុស្ស៊ីនោះឡើយ ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងកាលពីដើមខែកុម្ភៈថា “យើងនឹងមិនប្រើអាវុធ ដែលផ្តល់ដោយដៃគូបរទេស ដើម្បីបាញ់ លើទឹកដីរុស្ស៊ីនោះទេ”។
អ្នកជំនាញខាងយោធាលោក David Hambling បានឲ្យងដឹងដែរថា ជាមួយនឹងធនធានព័ត៌មាន អ៊ុយក្រែន មានសិទ្ធិចូលប្រើប្រាស់ ជាផ្នែកមួយផ្តល់ដោយលោកខាងលិច វាគឺ “ទំនងណាស់ដែលមេបញ្ជាការអ៊ុយក្រែន នឹងមានព័ត៌មានដ៏ល្អ អំពីកន្លែងដែលត្រូវបាញ់មីស៊ីលថ្មីរបស់ពួកគេ ដើម្បីទទួលបានប្រសិទ្ធភាពអតិបរមា” ។
លោកបានប្រាប់កាសែត Newsweek ថា កាំជ្រួចមានឱកាសប្រសើរជាងមុន ក្នុងការវាយលុកគោល ដៅជាក់លាក់មួយ ជាងយន្តហោះដ្រូន ទៅលើមូលដ្ឋានយោធាភាគច្រើន ហើយនឹង “គ្មានការសង្ស័យទេ នឹងត្រូវបានបម្រុងទុក សម្រាប់គោលដៅ មានតម្លៃខ្ពស់”៕
ប្រែសម្រួល ឈូក បូរ៉ា