បរទេស ៖ បេក្ខជនប្រធានាធិបតី Dogu Perincek កាលពីថ្ងៃម្សិលមិញនេះ បានផ្តល់សំភាសជាមួយនឹងកាសែត RT ថាតួកគីដែលកំពុងជាប់ច្រវាក់ សមាជិកភាពរបស់អង្គការ ណាតូ ហើយត្រូវបានគេដាក់ចោល ដោយរង់ចាំការចូលខ្លួន ជាសមាជិករបស់រអឺរ៉ុប នោះគួរតែងាកទៅទទួលយកកិច្ចព្រមព្រៀង សំខាន់ផ្សេងទៀតដូចជា BRICS និងកិច្ចព្រមព្រៀង នៅអាស៊ីមួយចំនួនវិញល្អជាង ។
លោក Perincek ដែលមានវ័យ៨០ឆ្នាំ ជាមេដឹកនាំមកពីគណបក្ស Patriotic Pary និងត្រូវបានគេស្គាល់ថា ជាក្រុមដែលមានចលនាឆ្វេង និយមហើយត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ពលរដ្ឋតួគីនៅក្នុងការបោះឆ្នោតនាថ្ងៃទី១៤ខែឧសភាស្អែកនេះ។
កិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់ គឺសំដៅពង្រឹងសេរីភាព និងឯករាជ្យភាពរបស់តួកគី ហើយលោកបានអះអាងថា ជោគវាសនារបស់ទីក្រុងអង់ការ៉ា គឺស្ថិតនៅក្នុងអរិយធម៌អាស៊ីកណ្តាល ដែលបច្ចុប្បន្នកំពុងលេចឡើង ក្រោមការដឹកនាំរបស់រុស្ស៊ី ចិន អ៊ីរ៉ង់ និងឥណ្ឌា – ជាសមាជិកនៃ BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO)ឯណោះទៅវិញទេ ។
Perincek បានពណ៌នាអង្គការណាតូថា មិនមែនជាការរំដោះទេ ប៉ុន្តែជាការចាប់ឃុំឃាំង សម្រាប់តួកគីទៅវិញនោះទេ ហើយព្យាករណ៍ថាទីក្រុងអង់ការ៉ា នឹងចាកចេញពីប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក នាពេលអនាគតដ៏ខ្លីខាងមុខ ៕
ប្រែសម្រួល៖ស៊ុនលី