ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រ យោធារុស្ស៊ី ធ្លាក់នៅក្នុងតំបន់ Crimea

បរទេស៖​យោងតាមការប្រកាស ដោយក្រសួងការពារជាតិនៃ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសឧទ្ធម្ភាគចក្ររបស់រុស្សី មួយគ្រឿងប្រភេទ Mi-28 បានជួយឧប្បទ្ទេវហេតុធ្លាក់ នៅភាគខាងជើងនៃតំបន់ Crimea ហើយពីឡុតទាំង២នាក់ បានបាត់បង់ជីវិតដូចគ្នា។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដេរថាឧទ្ធម្ភាគចក្រ បានធ្លាក់នៅក្នុងពេលនៃ ការហ្វឹកហាត់ការហោះហើរ និងមិនមានអាវុធបំពាក់ ក្នុងពេលប្រតិបត្តិការនោះទេហើយ ក៏មិនបានប៉ះពាល់ដល់អគារ ឬអ្នកណាម្នាក់នៅខាងក្រោមនោះដែរ ក្នុងហេតុការណ៍នេះ។

ក្រសួងការពារជាតិរុស្សី ទោះបីជាយ៉ាងណាក្តីបានអះអាងថា បញ្ហាបច្ចេកទេសទំនងជាមូលហេតុសំខាន់ ដែលនាំឲ្យមានទៅដល់ការធ្លាក់លើកនេះ។

គួរឲ្យដឹងដែរថាឧទ្ធម្ភាគចក្រប្រយុទ្ធនេះ ជាធម្មតាអាចបំពាក់ជាមួយនឹងកាំភ្លើងទំហំ 30-m ដែលអាចបំពាក់មីស៊ីលបញ្ជា និងមិនបញ្ជាពីចំងាយចំនួន ១៦គ្រាប់ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top