បរទេស៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា កងកម្លាំងយោធារបស់អ៊ុយក្រែន បានសម្រេចបានក្នុងការវាយដណ្តើម បានទីតាំងប្រមាណជា ២គីឡូម៉ែត្រ បន្ថែមទៀតហើយនៅក្នុងទីក្រុង Donbass ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កន្លងមកកងកម្លាំងយោធារបស់រុស្សី តែងតែបានពណ៍ថា តំបន់ប្រយុទ្ធជួរមុខក្នុងទីក្រុង Donbass គឺមានស្ថេរភាពល្អប្រសើរ ប៉ុន្តែបដិសេធនៃដំណើរការឆ្ពោះទៅមុខ របស់ភាគីខាងអ៊ុយក្រែន។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Anna Malyar បានលើកឡើងកាលពីថ្ងៃសុក្រថា កងកម្លាំងនៃរដ្ឋាភិបាលទីក្រុងគៀវ មិនបានវាយចូលទីតាំងណាមួយ របស់តំបន់នេះនោះទេនៅសប្តាហ៍នេះ ហើយជាក់ស្តែងក្រុមយោធារុស្សី បានរុញពួកគេឲ្យកាន់តែចេញ ឆ្ងាយថែមទៀតផងដែរ។
Malyar បានពោលទៀតថា៖ សត្រូវរបស់យើងកំពុងព្យាយាម ផ្សព្វផ្សាយព័ត៌មានមិនពិតអំពី បញ្ហានេះនិងបញ្ហាកង្វះខាតអាវុធផង ដែលមានន័យថាអ៊ុយក្រែន កំពុងព្យាយាមរកឡេស ដើម្បីលប់បំបាត់ស្ថានភាពជាក់ស្តែង ចោលពីមហាជន និងប្រព័ន្ធផ្សព្វផ្សាយ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
