ព័ត៌មានអន្តរជាតិ

ចិន បញ្ជូនបេសកជនពិសេស ទៅទស្សនកិច្ចប្រទេសចំនួន ៥ ដើម្បីដោះស្រាយវិបត្ដិ នយោបាយអ៊ុយក្រែន

" "

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា តំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី លោក Li Hui នឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ដើម្បីទំនាក់ទំនងជាមួយគ្រប់ភាគី ស្តីពីដំណោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែន ដែលចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា។

អ្នក​នាំ​ពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាន​ធ្វើ​ការ​កត់​សម្គាល់​នៅ​ក្នុង​ សន្និសីទ​កាសែត​ជា​ប្រចាំ​ដើម្បី​ឆ្លើយ​តប​ នឹង​សំណួរ​ដែល​ទាក់​ទង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

លោកបានចង្អុលបង្ហាញថា ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែនមក ប្រទេសចិន បាននិងកំពុងជំរុញកិច្ចចរចាសន្តិភាព យ៉ាងសកម្មក្នុងគោលបំណង និងយុត្តិធម៌ ដោយបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Li ទៅកាន់ប្រទេសពាក់ព័ន្ធបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការជំរុញកិច្ចចរចាសន្តិភាព និងបង្ហាញយ៉ាងពេញលេញថា ប្រទេសចិនឈរនៅខាងភាគីនៃសន្តិភាព។

" "

នាពេលបច្ចុប្បន្ននេះ វិបត្តិអ៊ុយក្រែននៅតែកើនឡើង ហើយឥទ្ធិពលកំពប់នៅតែបន្តលេចឡើង។ លោក Wang បានកត់សម្គាល់ថាសហគមន៍អន្តរជាតិ កំពុងអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីបញ្ឈប់សង្គ្រាម និងបន្ធូរបន្ថយស្ថានការណ៍។

លោកបន្ថែមថា ប្រទេសចិន មានឆន្ទៈបន្តដើរតួនាទីស្ថាបនា ក្នុងការកសាងមតិជាអន្តរជាតិបន្ថែមទៀត លើបទឈប់បាញ់ ការបញ្ចប់សង្គ្រាម ការបើកកិច្ចចរចាសន្តិភាព និងការជៀសវាងពីការកើនឡើងនៃស្ថានការណ៍ និងធ្វើឱ្យការរួមចំណែករបស់ចិន ក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top