បរទេស៖ មេដឹកនាំគណបក្ស Move Forwardគឺ លោក Pita Limjaroenrat បានប្រកាសថា លោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះហើយ ខណៈដែលគណបក្សរបស់លោកបានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Pita អាយុ ៤២ឆ្នាំដែលសិក្សានៅសាកលវិទ្យាល័យ Harvard បានប្រកាសនៅលើ Twitter នៅម៉ោង ២ព្រឹកថ្ងៃច័ន្ទថា “សួស្តីបងប្អូនជនរួមជាតិថ្ងៃនេះ ខ្ញុំ Pita Limjaroenrat ច្បាស់ហើយ” រួចរាល់ហើយ” ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។
លោកថា “យើងចែករំលែកក្តីស្រមៃ និងក្តីសង្ឃឹមដូចគ្នា ហើយយើងជឿថា ប្រទេសថៃដែលយើងស្រលាញ់អាចប្រសើរជាង។ ការផ្លាស់ប្តូរអាចធ្វើទៅបាន ប្រសិនបើយើងចាប់ផ្តើមធ្វើវាចាប់ពីថ្ងៃនេះ… ក្តីស្រមៃ និងក្តីសង្ឃឹមរបស់យើងគឺ ‘សាមញ្ញ និងត្រង់ទៅមុខ’។
លោកបន្តថា “ហើយមិនថាអ្នកយល់ព្រម ឬមិនយល់ស្របជាមួយខ្ញុំទេ ខ្ញុំនឹងធ្វើជានាយករដ្ឋមន្ត្រីរបស់អ្នក។ ទោះអ្នកបោះឆ្នោតឲ្យខ្ញុំឬអត់ ខ្ញុំនឹងបម្រើអ្នក»។
សូមជម្រាបថា ការរាប់សន្លឹកឆ្នោតក្រៅផ្លូវការគិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃច័ន្ទ (៩៩ភាគរយ បានបញ្ចប់) បានបង្ហាញថា គណបក្ស Move Forward បានឈ្នះ ១១២ អាសនៈ ក្នុងចំណោម ៤០០ អាសនៈ នៃសមាជិកសភា និង ១៤,១ លានសំឡេងសម្រាប់សមាជិកសភាក្នុងបញ្ជីបក្ស ដោយបានយកឈ្នះគណបក្សភឿថៃដែលមានអាសនៈចំនួន ១១២ ផងដែរ ប៉ុន្តែមានតែ ១០,៨ ប៉ុណ្ណោះនៃសន្លឹកឆ្នោតក្នុងបញ្ជីបក្ស៕
ប្រែសម្រួលៈ ណៃ តុលា